CamNews

តារា 

អចេតនា មិនបានចាប់ដៃ Messi តាមប៉ះប៉ូវលួងចិត្ត អ្នកគាំទ្រតូចរបស់ខ្លួន ឲ្យសប្បាយចិត្តវិញ ទាល់តែបាន

បន្ទាប់ពី នៅលើអ៊ីនធឺណេតបានបង្ហោះ ក៏ដូចជាចុះផ្សាយនូវព័ត៌មានឲ្យឃើញថា Messi បានអចេតនា មិនចាប់ដៃជាមួយក្មេងប្រុសតូចម្នាក់ ដែលជាអ្នកគាំទ្ររបស់ខ្លួនហើយនោះ ធ្វើឲ្យមាននូវការបញ្ចេញ មតិយោបល់ផ្សេងៗគ្នាជាច្រើន និងបង្កឲ្យមានការប្រកែកគ្នា ពេញពិភពបាល់ទាត់ រវាងអ្នកដែលគាំទ្រ Messi ជាមួយនឹងអ្នកមិនគាំទ្រ។

Messi រវល់តែដើរទៅចាប់ដៃជាមួយអាជ្ញាកណ្តាល អចេតនាមិនបានចាប់ដៃជាមួយក្មេងតូចម្នាក់ ធ្វើឲ្យគេអន់ចិត្តដើរចេញពីជួរ

កាលពីពេលថ្មីនេះ នៅលើបណ្តាញសង្គម Twitter របស់ខ្លួន Messi បានបង្ហោះនូវរូបភាពក្មេងប្រុស ម្នាក់ ដែលនៅក្នុងវីដេអូនិយាយខាងលើនេះ កំពុងអង្គុយជាមួយ Messi នៅសណ្ឋាគារ។ អ្នកទាំងពីរ បានបង្ហាញពីការស្និទ្ធស្នាលគ្នាគួរសម ហើយក៏សប្បាយរីករាយដែរ។

មូលហេតុ គឺដោយសារតែក្រោយពីការប្រកួតចប់ជាមួយ Bosnia ហើយបានឃើញពីវីដេអូនៃសកម្ម ភាពរបស់ខ្លួន ដែលត្រូវបានគេបង្ហោះលើអ៊ីនធឺណេត Messi មានអារម្មណ៍ហាក់ដូចជាខុស ចំពោះ ទង្វើអចេតនារបស់ខ្លួន ហើយគាត់ក៏បានរកវិធី ទាក់ទងជាមួយអាជ្ញាធរ ដើម្បីសាកសួរមើលថា ក្មេង ប្រុសដែលគាត់មិនបានចាប់ដៃជាមួយនោះ កំពុងរស់នៅឯណា ដើម្បីធ្វើការប៉ះប៉ូវសងលួងចិត្តវិញ ដូចនៅក្នុងរូបខាងក្រោមនេះ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ 24h


Tags: Messi Barcelona agentina football sport