CamNews

យល់ដឹង 

អូស្ដ្រាលីមានគុណភាពនៃការរស់នៅល្អបំផុត ក្នុងពិភពលោក

អង្គការសហការណ៍ និងអភិវឌ្ឍសេដ្ឋកិច្ច OECD ទើបបានបញ្ចេញបញ្ជីនៃប្រទេសទាំង ១០
ដែលមានគុណភាពនៃការរស់នៅល្អបំផុតក្នុងពិភពលោក ក្នុងនោះប្រទេសអូស្ដ្រាលីជាអ្នក
នាំមុខ។ 

OECD បានចេញរាយការណ៍នេះ គឺដោយសារយោងទៅលើលក្ខណៈវិនិច្ឆ័យ ដូចជាប្រាក់
ចំណូល ផ្ទះសម្បែង ការងារ សហគមន៍ ការអប់រំ បរិស្ថាន សុខភាព កម្រិតនៃការពេញចិត្ត
ចំពោះជីវភាព សុវត្ថិភាព និងតុល្យភាពរវាងការរស់នៅ និងការធ្វើការ។ 

យោងទៅតាមលក្ខណៈវិនិច្ឆ័យខាងលើ អូស្ដ្រាលីត្រូវបានគេមើលឃើញថា ជាប្រទេសដែល
មានកម្រិតជីវភាពរស់នៅមានគុណភាពខ្ពស់បំផុតក្នុងលោក បើទោះជាធម្យមភាគនៃប្រាក់
ចំណូលរបស់ប្រជាជន ត្រឹមតែ ២៦.០០០ដុល្លារ/ឆ្នាំ ក៏ដោយ។ ក្រៅពីនេះ អាយុរបស់មនុស្ស
នៅទីនេះក៏ខ្ពស់(៨២ឆ្នាំ)។ 

ខាងក្រោមនេះគឺជាបណ្ដាប្រទេស ជាមួយអាត្រានៃកម្រិតជីវភាពរស់នៅមានគុណភាពខ្ពស់
បំផុត ៖ 

១.អូស្ដ្រាលី

ប្រាក់ចំណូល ៖ ៤,៥

ការពេញចិត្តចំពោះជីវភាព ៖ ៨,៦

តុល្យភាពរវាងការរស់នៅ និងការធ្វើការ ៖ ៥,៦ 


២. ន័រវេរ

ប្រាក់ចំណូល ៖ ៣,៩

ការពេញចិត្តចំពោះជីវភាព ៖ ៩,២

តុល្យភាពរវាងការរស់នៅ និងការធ្វើការ ៖ ៨,៨


៣. អាមេរិក

ប្រាក់ចំណូល ៖ ១០

ការពេញចិត្តចំពោះជីវភាព ៖ ៧,៦

តុល្យភាពរវាងការរស់នៅ និងការធ្វើការ ៖ ៥,៧


៤. ស៊ុយអែត

ប្រាក់ចំណូល ៖ ៤,៩

ការពេញចិត្តចំពោះជីវភាព ៖ ៨,៣

តុល្យភាពរវាងការរស់នៅ និងការធ្វើការ ៖ ៨,២


៥. ដេណឺម៉ាក

ប្រាក់ចំណូល ៖ ៤

ការពេញចិត្តចំពោះជីវភាព ៖ ១០

តុល្យភាពរវាងការរស់នៅ និងការធ្វើការ ៖ ៩,៧


៦. កាណាដា

ប្រាក់ចំណូល ៖ ៦,១

ការពេញចិត្តចំពោះជីវភាព ៖ ៨,៧

តុល្យភាពរវាងការរស់នៅ និងការធ្វើការ ៖ ៦,៥


៧. ស៊្វីស

ប្រាក់ចំណូល ៖ ៧,៩

ការពេញចិត្តចំពោះជីវភាព ៖ ៩

តុល្យភាពរវាងការរស់នៅ និងការធ្វើការ ៖ ៧,៦


៨. ហូឡង់

ប្រាក់ចំណូល ៖ ៥,៩

ការពេញចិត្តចំពោះជីវភាព ៖ ៩

តុល្យភាពរវាងការរស់នៅ និងការធ្វើការ ៖ ៨,៧


៩. ញូវសេឡែន

ប្រាក់ចំណូល ៖ ២,៨

ការពេញចិត្តចំពោះជីវភាព ៖ ៧,៩

តុល្យភាពរវាងការរស់នៅ និងការធ្វើការ ៖ ៦,៤


១០. លុចហ្សំប៊ួរ

ប្រាក់ចំណូល ៖ ៨,១

ការពេញចិត្តចំពោះជីវភាព ៖ ៧,៤

តុល្យភាពរវាងការរស់នៅ និងការធ្វើការ ៖ ៧,៥


ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing 


Tags: best country countries world lifestyle