CamNews

កីឡា 

Man City - Southampton: ការប្រកួតដ៏ ពិបាក

កាប្រកួតរវាងម្ចាស់ពាន Premier League(Man City) រដូវកាលមុន និងក្លឹបដែលទើបនឹង
ឡើងមក
លេងនៅ Premier League(Southampton) បានមានការប្រកួតមួយដ៏ជក់ចិត្ត។

តាមការប៉ាន់ស្មាន Man City នឹងមានការប្រកួតមួយងាយស្រួលជាមួយនឹងគូប្រកួតដែលទើបតែ
ឡើងមកលេងនៅ Premier League, Southampton។ ប៉ុន្តែនៅពហុកីឡាដ្ឋាន Etihad បានជួបការ
ប្រកួតមួយដ៏លំបាក ក្រោយពេលដែល Tevez រកបានគ្រាប់បាល់នាំមុខមួយនៅនាទីទី 40 តែក្នុង
រយះពេល9នាទី ដើមតង់ទីពីរ Southampton រកបានគ្រាប់បាល់ពីរគ្រាប់ និងនាំមុខវិញ។

Tevez លេងបានល្អក្នុងការប្រកួតជាមួយ Southampton

មិនសុខចិត្តក្នុងការបាត់បង់ពិន្ទុ Man City បានឡើងធ្វើការវាយសំរុកយ៉ាងខ្លាំង រហូតដល់នាទីទី72
Dzeko បានស៊ុតបញ្ចូលទីយកស្មើបានវិញ។ មិនបញ្ឈប់ត្រឹមនេះ នៅនាទីទី 80, Nasri ក៏បានស៊ុត
បាល់បានសំរេចមួយគ្រាប់ទៀតឲ្យ Man City ហើយនោះក៏ជាលទ្ធផលចុងក្រោយសំរាប់ការប្រកួត
ផងដែរ។ ចប់ការប្រកួត Man City ទទួលបានជ័យជំនះ និងទទួលបាន 3ពិន្ទុក្នុងការប្រកួតដំបូងនៅ
រដូវកាលថ្មីនេះ។

Video Highlight Goals Man City & Southampton

លទ្ធផល៖ Man City - Southampton (3-2)
រកបានគ្រាប់បាល់៖ Tevez 40', Dzeko 72, Nasri 80' - Lambert 59', Davis 68'
កីឡាករចូលរួមប្រកួត៖

Man City: 1 Joe Hart, 5 Pablo Zabaleta, 4 Vincent Kompany, 6 Joleon Lescott, 22 Gael Clichy,
17 Jack Rodwell, 42 Yaya Toure, 8 Samir Nasri, 21 David Silva, 32 Carlos Tevez, 16 Sergio
Aguero.

Southampton: 1 Kelvin Davis, 2 Nathaniel Clyne, 26 Jos Hooiveld, 13 Daniel Fox, 6 Jose Fonte,
30 James Ward-Prowse, 42 Jason Puncheon, 4 Morgan Schneiderlin, 10 Guilherme Do Prado,
20 Adam Lallana, 9 Jay Rodriguez.

 

ដោយ៖ សិលា
ប្រភព៖ 24h


Tags: Man City Southampton premier league football sports