ថៃ ៖ ដំបូងឡើយគេគិតថា ទំនាក់ទំនងប្តីប្រពន្ធនាង Aff Taksaorn និងលោក Songkran Tejanarong អាចត្រលប់ទៅដូចដើមវិញ ប៉ុន្តែតារាសម្តែងស្រីរូបនេះបញ្ជាក់ថា ស្វាមីរបស់នាងអាចទៅមើលកូនស្រីមួយសប្តាហ៍ម្តង ។ ចំនែកឯទំនាក់ទំនងរបស់ពួកគេគឺមិនអាចដូចដើម ពោលគឺត្រូវឲ្យលោក Songkran ត្រៀមខ្លួនរួចរាល់ និងលែងលះតែម្តង ។
យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ថ្មីៗនេះមានព័ត៌មានលេចលឺថា មានគេកំពុងតែណែនាំតារាសម្តែងស្រីម្នាក់ឲ្យស្វាមី ខណៈពេលដែលអ្នកទាំងពីរមិនទាន់លែងលះគ្នានៅឡើយ ។
ទទ្ទឹមនឹងនេះផងដែរ នាង Aff Taksaorn និយាយថា ខ្លួនបើកចិត្ត ១០០ ភាគរយ ទោះបីជាស្វាមីមានភរិយាថ្មីក៏ដោយ ព្រោះទំនាក់ទំនងរបស់នាង និងលោក Songkran នៅចាំតែថ្ងៃលែងលះតែប៉ុណ្ណោះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook