CamNews

កីឡាអន្តរជាតិ 

ជំនួប Manchester United និង Real Madrid ត្រូវបានរំពឹងថា មានអ្នកចូលទស្សនា ច្រើនជាង World Cup ទៀត

បន្ទាប់ពីទទួលបាន ជ័យជំនះ ២ ដងជាប់គ្នារួចមក ឥលូវនេះក្រុម Manchester United នឹងត្រូវប៉ះ ជាមួយនិងក្រុម Real Madrid នៅក្នុងប្រកួតចុងក្រោយ បិទពូល A ដែលបិសាចក្រហម កំពុងតែ មានពិន្ទុនាំមុខ ក្នុងពូល ក្នុងការប្រកួត International Club Championship នៅអាមេរិក ។



ជំនួបរវាងក្រុម Manchester United និង Real Madrid នឹងត្រូវធ្វើឡើង នៅកីឡាដ្ឋាន Big House ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក ។ ទីលាននេះ វាធំដូចជាឈ្មោះ " Big House " របស់វាអញ្ចឹង ដែលអាចផ្ទុក អ្នកទស្សនាបាន រហូតដល់ទៅ  ១០៩០០០ នាក់ ។ ជាមួយនិងទំហំ ដ៏ធំបែបនេះ ការប្រកួតរវាង ក្រុមយក្សទាំង ២ ត្រូវបានគេ រំពឹងទុកថា នឹងមានចំនួន អ្នកចូលទស្សនាច្រើន ជាងការប្រកួត World Cup ផ្តាច់ព្រ័ត្រទៀត ។



Manchester United បានមានជំនឿសឹងតែ ៩០% ទៅហើយថា នឹងបានឡើងទៅ វគ្គផ្តាច់ព្រ័ត្រ ខណៈពេលដែល Real Madrid បានធ្លាក់ចេញពី ការប្រជែង បាត់ទៅហើយ ទោះបីជាលទ្ធផល នេះឈ្នះ ឬក៏ចាញ់ ។ ចាំមើលថា Manchester United អាចបន្តការ ឈ្នះជាលើកទី ៤ របស់ខ្លួន បានដែរឬទេ?

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: football manchester united real madrid big house