បន្ទាប់ពីបញ្ចប់ រដូវកាល World Cup រួចហើយទៅ ក្រុមបាល់ទាត់ ជាច្រើនបាននឹងកំពុងតែខិត ខំប្រឹងប្រែង ស្វែងរកកីឡាករ មានទេពកោសល្យថ្មីៗ ដើម្បីយកមក ចូលក្រុម ។ ហើយថ្មីៗនេះ ក្រុមយក្ស Real Madrid របស់អេស្ប៉ាញ បានកំពុង ចាប់អារម្មណ៍លើកីឡាករ វ័យក្មេងមួយរូប។
Martin Odegaard ដែលជាកីឡាករបាល់ទាត់ ទើបតែមានវ័យ ១៥ ឆ្នាំប៉ុណ្ណោះ ត្រូវបានគេដាក់ ឈ្មោះអោយថា ជាកុមារទេព ប្រទេសន័រវេ ។ Odegaard ត្រូវបានគេ ចាប់អារម្មណ៍បន្ទាប់ពីធ្វើ ដំណើរទៅហ្វឹកហាត់នៅ Manchester United និង Bayern Munich កាលពីឆ្នាំមុន ហើយដែល ឥលូវនេះ គឺជាកីឡាករ ជំរើសទីមួយរបស់ក្រុម Stromsgodset នៅឯប្រទេស ន័រវេ ។
ប៉ុន្តែដំណឹង របស់កុមារទេព នេះមិនអាចលាក់ពីក្រុម Real Madrid ឡើយដោយ ក្រុមនេះ បាន នឹងកំពុងត្រៀម បោះតំលៃ ១២ លានផោន ក្នុងការដេញថ្លៃ យកកុមារទេព នេះក្នុងតំណាក់ទី មួយនេះ ។ ឥលូវនេះទស្សនា មើលសមត្ថភាពរបស់ កុមារវ័យ ១៥ ឆ្នាំនេះទៅមើល ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail