CamNews

កីឡា 

Getafe vs Barcelona៖ Messiពិតជាអស្ចារ្យ!

ដោយចូលធ្វើការប្រកួតតែក្នុងតង់ទី2ប៉ុណ្ណោះ ប៉ុន្តែកីឡាករជើងខ្លាំងរបស់ Barcelona,
Messi បានដឹងពីវិធីផ្លាស់ប្តូរចរន្តនៃការប្រកួត។

Messi ស្មានមិនដល់ត្រូវបានគ្រូបង្វឹក Tito ឲ្យអង្គុយលើកៅអីបំរុង។ ហេតុដូច្នេះ កំលាំងវាយសំរុក
របស់ Barcelona នៅក្នុងតង់ទី1 មានកំរិតខ្សោយ។ រង់ចាំដល់នាទីទី32ទើប Barcelona ទទួលបាន
គ្រាប់បាល់មួយគ្រាប់នាំមុខមុន រកបានដោយកីឡាករ Adriano ។

Messi ពិតជាខ្លាំងមែន !

Messi ចូលប្រកួតនៅពេលដែលការប្រកួតនៅសល់តែ 30នាទីទៀតនឹងត្រូវបញ្ចប់ តែបានធ្វើឲ្យ
ចរន្តនៃការប្រកួតផ្លាស់ប្តូរយ៉ាងច្រើន។ Messi មានមុខនៅគ្រប់ទីតាំងនៃការវាយសំរុកដ៏គ្រោះថ្នាក់
របស់ Barcelona ហើយបានបង្កើតនូវឱកាសរកគ្រាប់បាល់ជាច្រើនឲ្យមិត្តរួមក្រុម។ ក្នុងនោះខ្លួន
Messi ផ្ទាល់រកបានពីរគ្រាប់ឲ្យក្លឹប ដែលមានមួយគ្រាប់ជាគ្រាប់បាល់ពិន័យ Penalty, ហើយមួយ
គ្រាប់ទៀតរកបានដោយកីឡាករ David Villa ក្រោយពីផ្លាស់ប្តូរចូលប្រកួតផងដែរ។

លទ្ធផល៖ Getafe vs Barcelona (1-4)
រកបានគ្រាប់បាល់ដោយ៖ Sarabia 80' - Adriano 32'; Messi 74', 78'; Villa 90'
កីឡាចូលប្រកួត៖

ក្នុងនោះ Real Madrid បានប្រកួតចាញ់ Sevilla ក្នុងលទ្ធផល (0-1) ៖

Sevilla : Trochowski 2'

កីឡាករចូលប្រកួត៖

Sevilla: Palop; Cicinho, Spahic, Botia, Fernando Navarro; Medel, Maduro; Rakitic, Navas,
Trochowski; Negredo.

Real: Casillas; Arbeloa, Pepe, Ramos, Marcelo; Khedira, Xabi Alonso; Cristiano Ronaldo, Ozil,
Di Maria; Higuain.

ដោយ៖ សិលា
ប្រភព៖ 24h & youtube


Tags: Getafe Barcelona Real Madrid Sevilla la liga football sport