(ក្រុងឡុងដ៍)៖ ការប៉េងប៉ោង រាងដូចពពុះ (Bubble) ត្រូវបានគ្រូបង្វឹក Luis Enrique ប្រើដើម្បីបង្វឹកកូនក្រុម ត្រៀមជួប ក្រុម Celtic របស់ស្កុតឡេនរាត្រីនេះ ក្នុងចក្រភពអង់គ្លេសនៃមិត្តភាពអន្តរជាតិ មុនរដូវកាលថ្មីចាប់ផ្តើម។
សារព័ត៌មាន Dailymail បានឲ្យដឹងថា ក្រុមជើងឯកអេស្ប៉ាញ FC Barcelona កំពុងធ្វើការហ្វឹកហាត់យ៉ាងខ្លាំងក្នុងសប្តាហ៍នេះ មុនពេលប្រមូលផ្តុំកីឡាករឡើងវិញ ហើយជាក៏ជា១ប្រកួតដំបូងរបស់គេផងដែរ ពេលជួបក្រុម Celtic មុន ចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០១៦-២០១៧ ក៏មានកីឡាករឆ្នើមប្រចាំក្លឹប Lionel Messi និង Luis Suarez ចូលរួមទៀតផង។
សូមបញ្ជាក់ថា Barcelona ត្រូវជួបក្រុម Celtic នៅម៉ោង ១២៖០០នាទីរាត្រីនេះ ក្នុងប្រទេសអង់គ្លេស ក្នុងយុទ្ធនាការ ដណ្តើមពានរង្វាន់មិត្តភាពអន្តរជាតិ International Champions Cup ឆ្នាំ២០១៦ នេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង