ព័ត៌មានអន្តរជាតិ ៖ វិចិត្រករអាថ៍កំបាំង ពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស Banksy បានរំលេចចេញ នូវស្នាដៃសិល្បៈរបស់ខ្លួន ចុងក្រោយបំផុត នោះគឺ ផ្ទាំងគំនូរ លោក Steve Jobs នៅឯជុំរុំជនភៀស ខ្លួន "The Jungle" ក្នុងទីក្រុងកំពង់ផែ Calais ភាគខាងជើង ប្រទេសបារាំង។ ចេតនា ពិតនៃសា្នដៃ ចុងក្រោយបំផុត តាមរយៈការគូសវាស់ផ្ទាំងគំនូរ លោក Steve Jobs លើកនេះនៅជុំរុំជនភៀសខ្លូន គឺចង់ទាក់ទាញចំណាប់អារម្មណ៍ពិភពលោក អោយមានការយកចិត្តទុកដាក់ជុំរុំជនភៀសខ្លួន The Jungle ពីព្រោះថា បច្ចុប្បន្នភាព ផលប៉ះពាល់អវិជ្ជមាន ត្រូវបានដាក់បន្ទុកទៅលើ ក្រុម ជនភៀស ខ្លួនជាខ្លាំង ពោល មនុស្សម្នា មានអាកប្បកិរិយា ប្រងើយកន្តឿយជាខ្លាំង ដាក់ ក្រុម ជនភៀសខ្លូន រាប់ពាន់នាក់នៅទីនេះ ។
ស្នាដៃសិល្បៈចុងក្រោយ ពី Banksy គឺផ្ទាំងគំនូរ លោក Steve Jobs ដែល ជាស្ថាបនិក ក្រុមហ៊ុន Apple ដៃប្រដាប់ដោយសម្ពាយសំរាម និងកុំព្យូទ័រ Apple ជំនាន់ដើម ។ លោក ចង់បានន័យថា ចូរ យកចិត្តទុកដាក់ និងអោយតម្លៃជនភៀសខ្លូនផង ពោល សូម្បីតែលោក Steve Jobs ដែលមានប្រ វត្តិជាកូនប្រុសជនភៀសខ្លួនស៊ីរី ក្រោយមកភៀសខ្លូនទៅសហរដ្ឋអាមេរិក ក្រោយសង្គ្រាមលោក លើកទី ២ ក៏លោកទទួលបានជោគជ័យក្នុងជីវិត និងអោយតម្លៃទៅលើមនុស្សជុំវិញខ្លួនដូចគ្នាដែរ
សេចក្តីថ្លែងការណ៍ កម្រមួយពាក់ព័ន្ធនឹងសា្នដៃសិល្បៈចុងក្រោយបំផុតរបស់ខ្លួន វិចិត្រករ Banksy អោយដឹងថា ជារឿយៗ ពួកយើងតែងគិត និងមានជំនឿជាក់ថា ជនអន្តោ ប្រវេសន៍ គឺជា ធនធាន អវិជ្ជមានទៅដល់ប្រទេសជាតិ ប៉ុន្តែចូរចាំថា Steve Jobs ដែលជាកូនប្រុស ជន អន្តោប្រវេសន៍ស៊ីរី លោកគឺជាស្ថាបនិក ក្រុមហ៊ុនល្បីលើលោក Apple ដែលរកប្រាក់ ចំណូល ខ្ពស់កប់ពពក ទៅជួយ ដល់ ប្រទេស អាមេរិក តាម រយៈការបង់ពន្ធដល់ទៅ ៧ពាន់ លានដុល្លារ ក្នុងមួយឆ្នាំឯណោះ ។ សិល្បៈគំនូរលើជញ្ជាំង គឺជាស្នាដៃសិល្បៈប្លែកៗ ពីវិចិត្រករ Banksy ជាការឆ្លើយតប ទៅនឹងវិបត្តិ ជនអន្តោប្រវេសន៍ អោយមានការយកចិត្តទុកដាក់ ជាជាងការរើសអើង ។
គួរបញ្ជាក់ថា វិចិត្រករដៃឯក លើការគូសវាស់ផ្ទាំងគំនូរ លើ ជញ្ជាំង ព្យាយាមជាខ្លាំង ក្នុងការទាញ ការយកចិត្តទុកដាក់សាកលលោក ទៅលើ វិបត្តិជនអន្តោ ប្រវេសន៍ តួយ៉ាង មូលនិធិ The “Dismal aid” ជួយដល់ការសាងសង់លំនៅស្ថាន ដែល ជាសេវាស្នាក់នៅដ៏ចាំបាច់ សម្រាប់ក្រុម ជន ភៀស ខ្លួន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ theguardian