Foxconn កំពុងតែផលិតសាកល្បង Feature សាកថ្មអត់ខ្សែ នៅលើ iPhone ជំនាន់ថ្មីរបស់ Apple។
តាមប្រភពព័ត៌មានរបស់ Nikkei Asian Review បានឲ្យដឹងថា Foxconn ដែលជាដៃគូផលិតផ្នែករឹង របស់ Apple កំពុងតែផលិតសាកល្បងបណ្តា module សាកថ្មអត់ខ្សែ ដើម្បីអនុវត្តនៅលើ iPhone នៃឆ្នាំ២០១៧។
iPhone 8 អាចនឹងបំពាក់នូវបច្ចេកវិទ្យា សាកថ្មអត់ខ្សែ (រូបភាព៖ Neurogadget)
សាកថ្មអត់ខ្សែគឺជា Feature មួយដែលមានវត្តមានពីរឆ្នាំមកហើយ នៅលើបណ្តាស្មាតហ្វូន Android ស៊េរីខ្ពស់ៗ ប្រើប្រាស់ឈីប Qualcomm របស់ Samsung, Sony, HTC, LG… ប្លែកតែ Apple ដែលទើប តែនាំយកបច្ចេកវិទ្យានេះ មកបំពាក់នៅលើ Apple Watch។
បើទោះជា Foxconn កំពុងតែសាកល្បង module សាកថ្មអត់ខ្សែសម្រាប់ iPhone ក៏មិនធានាថា iPhone 8 នឹងមានបច្ចេកវិទ្យានេះដែរ គឺវាអាស្រ័យទៅលើលទ្ធភាពផលិតរបស់ក្រុមហ៊ុន។ ប៉ុន្តែបើសិន Foxconn មិនបង្កើនលទ្ធភាពនៃការផលិត នោះ Apple នឹងស្វែងរកដៃគូសហការផ្សេងទៀតដែល សក្តិសម ឬក៏រង់ចាំបំពាក់បច្ចេកវិទ្យានេះនៅលើ iPhone ជំនាន់បន្ទាប់ទៀត៕
- ប្រធានរបស់ Sharp បញ្ជាក់ថា iPhone 8 នឹងប្រើប្រាស់អេក្រង់ OLED ជំនួសឲ្យ LCD ដូចសព្វថ្ងៃ
ប្រែសម្រួល៖ មង្គល
ប្រភព៖ Nikkei Asian Review, zing