CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple កំពុងពិចារណាទៅលើការផលិត iPhone នៅអាមេរិក ជំនួសចិន

Apple កំពុងតែពិភាក្សាជាមួយក្រុមហ៊ុន Foxconn និង Pegatron ដើម្បីវាយតម្លៃទៅលើលទ្ធភាព
នៃការអនុវត្ត បើសិនត្រូវរើរោងចក្រផលិត iPhone ពីចិន ទៅកាន់អាមេរិក។

ប្រធានាធិបតីអាមេរិកដែលទើបតែជាប់ឆ្នោត លោក Donald Trump មានការយកចិត្តទុកដាក់ខ្លាំង
ទៅលើក្រុមហ៊ុន Apple ។ Donald Trump ធ្លាប់ជម្រុញឱ្យក្រុមហ៊ុននេះ ផលិត iPhone អេក្រង់ធំ
អំពាវនាវឱ្យឈប់ប្រើប្រាស់ផលិតផល Apple ព្រោះតែមិនព្រមបើកសោទូរស័ព្ទរបស់ភេរវករ និង
បានគំរាមថានឹងយកពន្ធថ្លៃ បើសិន iPhone មិនត្រូវបានផលិតនៅអាមេរិក។

លោក Donald Trump ថ្លែងថានឹង​យក​ពន្ធ​ច្រើន​ បើសិន iPhone មិនត្រូវបាន​ផលិត​នៅអាមេរិក

យោងតាមការគន់គូររបស់ Business Insider បើទោះគេរើរោងចក្រពីចិន ទៅកាន់អាមេរិក ឬ
Apple ព្រមទទួលយកពន្ធ ១៥ទៅ៣៥% នោះ តម្លៃដំបូងរបស់ iPhone ក្រោមជំនាន់ Donald
Trump ក៏នៅតែកើនឡើងយ៉ាងតិច ៥០ដុល្លារអាមេរិកក្នុងមួយគ្រឿង។

កាលពីថ្ងៃទី ១៧វិច្ឆិការ ទំព័រ Nikkei Asian Review បានចុះផ្សាយថា Apple ចាប់ផ្ដើមពិនិត្យមើល
ទៅលើលទ្ធភាពនៃការដំឡើង iPhone នៅក្នុងប្រទេសចាប់ពីខែមិថុនា ពោលគឺ៥ខែបន្ទាប់ពី Trump
និយាយអំពីការដែល Apple ត្រូវផលិត iPhone នៅអាមេរិក។ ក្រុមហ៊ុន Apple កំពុងពិភាក្សាជាមួយ
Foxconn និង Pegatron ដែលជាដៃគូធំ ទទួលខុសត្រូវក្នុងការដំឡើង iPhone និង iPad ដើម្បីធ្វើការ
រើរោងចក្រទៅកាន់អាមេរិក។

ប៉ុន្តែ គម្រោងនេះត្រូវបានក្រុមអ្នកជំនាញវាយតម្លៃថា ពិបាកនឹងធ្វើ ព្រោះថា ប្រាក់ខែបុគ្គលិកនៅ
អាមេរិក ថ្លៃជាងពីរដង បើធៀបនឹងនៅប្រទេសចិន។ ទន្ទឹមនឹងនេះ ការស្វែងរកពលករជំនាញរាប់
សែននាក់ នឹងត្រូវចំណាយពេលច្រើន និងជួបការលំបាកផងដែរ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ CNET


Tags: Apple iPhone Donald Trump