រុស្ស៊ី៖ គ្រោះថ្នាក់មួយករណីទៀតបានកើតឡើងនៅប្រទេសរុស្ស៊ី ព្រោះតែការថតរូប Selfie បានបណ្តាលឲ្យនារីវ័យ ក្មេងម្នាក់ជានិស្សិតផ្នែកទេសចរណ៍ ទើបនឹងបញ្ចប់ការសិក្សានៅឯសាកលវិទ្យាល័យរដ្ឋមួយត្រូវបាត់បង់ជីវិតដោយសារ តែការធ្វេសប្រហែសរបស់ខ្លួន ខណៈពេលកំពុងថតរូបខ្លួនឯងលើស្ពាន ហើយក៏ធ្លាក់ចុះមកដីតែម្តង ។
ប៉ូលិសក្នុងទីក្រុងម៉ូស្គូបាននិយាយថា នារីរងគ្រោះមានអាយុ២១ឆ្នាំ ប៉ុន្តែមិនបានបញ្ជាក់ពីឈ្មោះឲ្យដឹងទេ ហើយហេតុ ការណ៍នេះ គឺបានកើតឡើងនៅពីមុខមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិមួយ នៅពេលដែលនារីរងគ្រោះថតរូប Selfie ក្បែរបង្កាន់ដៃស្ពានផ្តិតយកទិដ្ឋភាពដ៏ស្រស់ស្អាតនៅទីនោះស្រាប់តែជួបហេតុការណ៍អកុសលនេះឡើង ព្រោះតែបង្កាន់ ដៃស្ពានដាច់ទើបបណ្តាលឲ្យនារីរងគ្រោះធ្លាក់ចុះតែម្តងខណៈពេលនាងឈរផ្អែកមកបង្កាន់ដៃស្ពាននោះ។
ថ្មីៗនេះប៉ូលិសបានព្រមានយុវវ័យឲ្យពួកគេឲ្យចេះគិតពីសុវត្ថិភាពខ្លួនឯងផង ខណៈពេលចង់ថតរូប Selfie បែបនេះ ចៀសវាងគ្រោះថ្នាក់កើតឡើងដោយនឹកស្មានមិនដល់ទៀត ព្រោះហេតុការណ៍ដូចនេះកើតមានជាច្រើនករណីមក ហើយ សុទ្ធតែបណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិត ព្រោះតែការនិយមថតរូប Selfie បែបនេះ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល