សារព័តមានរបស់អេស្ប៉ាញ បានរាយការណ៍ព័ត៌មានមកថា បន្ទាប់ពី Real Madrid ចាញ់
Atletico នៅ King Cup រួចមក ក្រុមការងាររបស់ Real Madrid បានបើកអង្គប្រជុំមួយដែល
ទាក់ទង នឹងអនាគតរបស់ Joes Mourinho នៅ Real Madrid ។
ក្នុងសន្និសិទ្ទិកាសែតនៅ Bernabeu លោក Florentina Perez បានប្រកាសពីការចាកចេញ
របស់ Jose Mourinho ជាផ្លូវការចំពោះមុខអ្នកសារព័ត៌មាន ។ លោក Perez និយាយថាគ្មាន
អ្នកណា ដេញអ្នក ឬមានបញ្ហាវិវាទអ្វីនោះទេ នេះគឺជាការព្រមប្រៀង សំរេចចិត្តទាំងសងខាង ។
ក្នុងរយៈពេល ៣ ឆ្នាំនេះទោះបីជា មិនសូវបានឈ្នះពានរង្វាន់តែ Real Madrid ក៏ជាប់ឈ្មោះ
ក្នុងលំដាប់កំពូលរបស់ បាល់ទាត់ពិភពលោកដែរ ។
ចំពោះការសំរេចចិត្ត រើសយកគ្រូបង្វឹកថ្មី នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ចំណែកពាកចចាម
អារ៉ាមមួយចំនួន ដែលបាននិយាយថា យើងបានទាស់សំដីជាមួយ ក្លឹប PSG នោះគឺគ្មានទេ
ហើយយើងបានទាក់ទងទៅ PSG ដើម្បីយកលោក Anceloti តែ PSG បានប្រាប់ថា Anceloti
នៅជាប់កុងត្រានៅឡើយ ហើយយើងក៏គោរពក្រុម PSG ផងដែរ ។ ដូចនេះបានន័យថាក្រុម
Chelsea មិនចាំបាច់បង់ថ្លៃខូចខាត សងជំងឺចិត្តទៅ Real Madrid ឡើយ ៕
ដោយ ៖ កុសល
ប្រភព ៖ 24h