CamNews

តារា 

ឡូយអីយ៉ាងនេះ! កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ទៅលេងប្រទេសជប៉ុន ហើយជាកន្លែងពិសេសទៀត! (វីដេអូ)

ព័ត៌មានកំសាន្ត ៖ ភាគច្រើននៃតារាថៃមួយរយៈមុននេះហាក់បីដូចជានាំគ្នាទៅលេងប្រទេសជប៉ុនជាច្រើនគូ ដែលមានដូចជានាង Kimberly និងមិត្តប្រុសរូបសង្ហា គឺ លោក Mark Prin, នាង Margie និងមិត្តប្រុសសេដ្ឋីរបស់នាង ព្រមទាំងតារាល្បីៗជាច្រើនដួងទៀតប្រចាំប្រទេសថៃ ។

បើយើងងាកមកចាប់អារម្មណ៍ជាមួយនិងកំពូលតារាចម្រៀងប្រចាំផលិតកម្ម ហង្ស មាស កញ្ញា  ឱក សុគន្ធកញ្ញា វិញឃើញថា រូបនាងក៏បានទៅលេងនៅឯប្រទេសជប៉ុនដែរ ខណៈពេលចូលឆ្នាំចិននេះ ។​ អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត គឺម្ចាស់បទ "ចង់ទៅក៏ទៅៗ" រូបនេះមិនបានរំលងកន្លែងពិសេសមួយដែលស្ទើរតែគ្រប់ភ្ញៀវទេសចរណ៍ដែលបានទៅលេងនៅឯប្រទេសជប៉ុន ឈាងចូលបន់ស្រន់ដើម្បីសូមឲ្យសេចក្តីប្រាថ្នារបស់ពួកគេឲ្យបានក្លាយជាការពិត គឺកោះហុកកាយដូ ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតខ្លះៗរបស់កំពូលតារាចម្រៀងតារាស្រីរូបនេះ នៅលើទឹកដីប្រទេសជប៉ុនទាំងអស់គ្នា ៕


-ចុចអាន ៖ តើនារីរូបស្រស់ម្នាក់ដែលថតជាមួយ តារាល្បីសិង្ហបុរីនាង Jeanette Aw គឺជាអ្នកណា?






 

ដោយ ៖ គន្ធា

 

ប្រភព ៖ IG


Tags: Sokun kanha