CamNews

ចិន៖ កំទេចរថយន្ត ជប៉ុនដើម្បី អោយប្រជាពលរដ្ឋ បង្វែរចិត្តមកទិញ រថយន្តផលិតនៅចិន

កាលពីពេលថ្មីកន្លងមកនេះនៅប្រទេសចិនមានការធ្វើបាតុកម្មប្រឆាំងនឹងប្រទេសជប៉ុនលើជម្លោះ
កោះស៊ីគូកុ ដែលគេសង្កេតឃើញមានក្រុមមួយចំនួន បានទៅវាយប្រហារលើរថយន្តទាំងឡាយ
ដែលជាផលិតផលរបស់ជប៉ុនដូចជា Toyota និង Nissan ជាដើមដែលមានមនុស្សប្រើប្រាស់ច្រើន
នៅចិន ដោយក្នុងនោះពួកគេមានបំផ្លាញរថយន្តទាំងនោះដែលគេចតចោល និងមានការសរសេរ
ស្លាកដាក់បិទលើរថយន្តថា ជនជាតិចិនមិនប្រើប្រាស់ដែកអេតចាយរបស់ជប៉ុន ជាដើម។

តែកាលពីពេលថ្មីៗនេះមានព័ត៌មានបែកធ្លាយមកថាការធ្វើបែបនេះគឺមិនមែនក្នុងគំនិតស្នេហា
ជាតិនោះទេ គឺវាគ្រាន់តែជាតាក់តិច របស់អ្នកលក់រថយន្តតែប៉ុណ្ណោះ។ ក្រុមមនុស្សដែលទៅវាយ
បំផ្លាញរថយន្តនាំចួលពីជប៉ុននោះ ត្រូវបានគេដឹងថាជាមនុស្សដែលមានទំនាក់ទំនងជាមួយក្រុម
ហ៊ុនផលិតនិងលក់រថយន្តធំៗរបស់ចិន។

ហើយការវាយប្រហារនេះគឺគ្រាន់តែចង់អោយប្រជាពលរដ្ឋបង្វែរចិត្តមកប្រើប្រាស់រថយន្តដែល
ចិនផលិតប៉ុណ្ណោះ ហើយនេះគឺជាការរៀបចំរបស់ អ្នកគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុនទាំងនោះ
តែប៉ុណ្ណោះ។ ការធ្វើបែបនេះគឺគោលបំណងធំដើម្បីបំភ័យអ្នកដែលរកទិញរថយន្តកុំអោយទិញ
រថយន្តរបស់ជប៉ុន ក្រែងលោទិញមកមិនទាន់បានមួយថ្ងៃផងចតចោល ត្រូវគេវាយកម្ទេច៕

ដោយ៖ ម៉ូកា
ប្រភពពី៖ wantchinatimes 

 


Tags: japan china car protest