CamNews

កីឡាអន្តរជាតិ 

Barca ដណ្តើម King Cup ជូន Pep បានសំរេច

ការស៊ុតបាល់ប​ញ្ចូលទីរបស់Pedro និងMessi បានជួយឲBarca យកជ័យជំនះលើ
Athletic Bilbao
ជាមួយលទ្ធផល3-0 ក្លាយជាម្ចាស់ជើងឯកពានរង្វាន់King Cup។

ការបង្កើនល្បឿននិងវាយសំរុកភ្លាមក្រោយពីសំលេងកញ្ចែផ្តើមការប្រកួតបានបញ្ចប់ ក្រុមកីឡាករ
Barca បានរកគ្រប់អោយក្លឹបរបស់ខ្លួនបានយ៉ាងឆាប់រហ័សដោយការស៊ុតបាល់បញ្ចូលទីរបស់កីឡា-
ករPedro។ មិនបានបញ្ឈប់ត្រឹមនេះឡើយ កីឡាកររបស់Barcaបានបន្តការវាយសំរុកយ៉ាងខ្លាំងហើយ
ក៏បានរកគ្រាប់បាល់បន្ថែមពីរគ្រាប់ទៀតបន្តបន្ទាប់គ្នា ដោយការស៊ុតបាល់បញ្ចូលទីរបស់Messi និង
Pedro។

King Cup រដូវកាលឆ្នាំនេះជារបស់Barca


ឈានចូលតង់ទី2 ដោយការមានប្រៀបលើគូប្រកួតហើយនោះ  Barca បានលេងក្រោមទំរង់យឺត
វិញម្តង។ Bilbao ទោះជាខិតខំវាយសំរុកយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឲផ្ទៃសំណាញ់របស់Pinto
មានការរង្កើឡើយ។ ជាលទ្ធផលBarcaជាអ្នកឈ្នះនិងក្លាយជាម្ចាស់ជើងឯកពានរង្វាន់King Cup
រដូវកាលនេះ។ ពានរង្វាន់ដែលក្រុមកីឡាករBarcaដណ្តើមបាននេះ គឺជារង្វាន់ដ៏មានន័យបំផុតសំរាប់
ថ្ងៃចាកចេញរបស់Pep Guardiola។

Pep Guardiola បានចាកចេញពីកៅអីគ្រូបង្វឹកBarcaជាផ្លូវការ

ដោយ៖ nano
ប្រភព៖ 24,zing

 


Tags: barca king-cup pep football sports