យោងតាមព័ត៌មាន ពីអ្នកតំនាងរបស់ Chelsea បានប្រាប់ថា Jose Mourinho បានចូលមក
កាន់តំណែង ជាអ្នកចាត់ការ របស់ Chelsea ជាផ្លូវការហើយ ។
អ្នកតំណាងរបស់ Jose Mourinho បានប្រាប់ថា Mourinho បានចុះហត្ថលេខា កុងត្រាជាមួយ
ក្រុម Chelsea រួចហើយ ដោយកុងត្រាមានរយៈពេល ៤ ឆ្នាំ ហើយ Mourinho នឹងទទួលបាន
ប្រាក់ចំណូល ១០ លានផោន ក្នុងមួយរដូវកាល ។ លោកពិតជាសប្បាយរីករាយណាស់ ក្នុង
ការត្រលប់មកទឹកដីចាស់វិញ ហើយលោកសន្យាថា នឹងធ្វើអោយក្រុម Chelsea ងើបឡើង
វិញជាក់ជាមិនខាន ។
Mourinho នឹងដឹកនាំក្រុម Chelsea លើកដំបូងក្នុងពេលទៅប្រកួត មិត្តភាពជាមួយក្រុមថៃ Tel
Singha Thailand All Stars XI ។ បន្ទាប់មកទៀត ក្រុម Chelsea នឹងធ្វើដំណើរទៅកាន់ អាមេរិច
ដើម្បីចូលរួមការប្រកួត League មិត្តភាពដែលមានក្រុមល្បីចូលរួមដូចជា Real Madrid, Inter
Milan, and Everton, Juventus, AC Milan, Valencia , LA Galaxy ផងដែរ ៕