Wayne Rooney កីឡាករឆ្នើមម្នាក់ របស់ក្រុម Manchester United ដែលទើបតែជា ពីរបួសមិនទាន់ ប៉ុន្មានផងនោះ ឥលូវនេះ ត្រូវបានគេ ប្រទះឃើញថា ក្រុមគ្រូពេទ្យ ប្រចាំក្រុម បាននាំ Rooney ទៅ ពេទ្យបន្ទាប់ពី ការហ្វឹកហាត់រួច កាលពីថ្ងៃ ព្រហស្បត្តិ៍ ។
បើតាមប្រភព ព័ត៌មាន បានអោយដឹងថា Rooney បានជួបប្រទះ ជាមួយនិងបញ្ហា ក្រពះក្នុងពេលតែ កំពុងហ្វឹកហាត់ ។ ដោយសារតែ ក្រុមគ្រូពេទ្យ ពិនិត្យមើលទៅ ថាអាចមានបញ្ហាធំ Rooney ក៏ត្រូវ បាននាំទៅ មន្ទីរពេទ្យ ដើម្បីស្កេន មើលថា មានបញ្ហាអ្វី ធំជាងនេះឬទេ ។
ក្រុម Manchester United នឹងតាមដាន សុខភាពរបស់ Rooney ជាបន្តហើយ នឹងសំរេចនៅថ្ងៃសុក្រ នេះហើយថា អោយ Rooney សំរាកទុកលេង World Cup ឬអោយលេង ៣ ប្រកួតចុងក្រោយ ទៀត ឬយ៉ាងណា ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail