ស្ទើរតែមិនគួរអោយជឿ ៖ បើសិនណាលោកអ្នក ជាក្រុមមនុស្សដែលខ្លាចខ្ពស់មែននោះ ដូច
ច្នេះ Meg-a-Blaster មិនមែនជាជម្រើសដ៏ល្អនោះទេ ព្រោះថា Meg-a-Blasterគឺជាឧបករណ៍
ជិះលេងកំសាន្ត រំអិលទឹកចុះមកក្រោមមានកំពស់ខ្ពស់ជាងគេបំផុតលើលោក នឹងមកដល់
ក្នុងពេលឆាប់ៗខាងមុខនេះ នាពេលអនាគតដ៏ខ្លី នេះបើយោងតាមការដកស្រង់អត្ថបទផ្សា
យពីគេហទំព័រសារព័ត៌មានបរទេសប្លែក ម៉េត្រូ ។
ប្រភពសារព័ត៌មានដដែលបន្ថែមថា Meg-a-Blaster មានកំពស់ខ្ពស់ដល់ទៅជិត ៥០ ម៉ែត្រ
ឯណោះ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើលោកអ្នក ពិតជាហ៊ានទទួលយកនូវអារម្មណ៍ដ៏
រំភើបក្នុងការជិះវាមែននោះ លោកអ្នកអាចនឹងមានល្បឿនធ្លាក់ចុះមកក្រោមដល់ទៅ ៩៦
គ.ម ក្នុងមួយម៉ោង។ យ៉ាងណាមិញ បើតាមការអោយដឹង ពីប្រភពសារព័ត៌មានច្បាស់ការ
ណ៍អោយដឹងថា ឧបករណ៍ជិះលេងកំសាន្ត រំអិលទឹកចុះមកក្រោមមានកំពស់ខ្ពស់ជាងគេ
បំផុតលើលោក ដែលអោយឈ្មោះថា Meg-a-Blaster នឹងមានវត្តមាននៅក្នុងសួនឧទ្យាន
Schlitterbahn នាក្រុង និងរដ្ឋ Kansas សហរដ្ឋអាមេរិក នាដើមខែ និទាឃរដូវ ឆ្នាំនេះ។
គួរបញ្ជាក់ផងដែរថា ជាមួយនឹងបេក្ខភាពបច្ចុប្បន្នបំបែកកំណត់ត្រាពិភពលោក ក្នុងនាម
ជាឧបករណ៍ជិះលេងកំសាន្ត រំអិលទឹក បានទៅលើប្រទេសប្រស៊ីល ដោយឧបករណ៍មួយ
នេះមានឈ្មោះថា Insano មានកំពស់ខ្ពស់ ៤០ ម៉ែត្រ និង អាចមានល្បឿនរំអិលធ្លាក់ចុះ
មកក្រោមដល់ទៅ ១០០ គ.ម ក្នុងមួយម៉ោងឯណោះ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ម៉េត្រូ