CamNews

ព័ត៌មានអន្តរជាតិ 

ក្មេងស្រី សាហាវ ជាពិជឃាត ក្មេងខ្ចី វ័យត្រឹមតែ ១០ ឆ្នាំ បំផ្ទុះគ្រាប់បែក សម្លាប់មនុស្ស ១៦ នាក់

ព័ត៌មានអន្តរជាតិ ៖ ក្មេងស្រី វ័យក្មេង វ័យទើបតែ ១០ ឆ្នាំ បានបើកការវាយប្រហារបំផ្ទុះគ្រាប់បែក អត្តឃាត នៅភាគខាងជើង ភាគខាង  កើត ប្រទេស នីហ្សេរីយ៉ា ដោយបានសម្លាប់មនុស្ស ហោច ណាស់ ១៦ នាក់ នេះបើយោងតាមសម្តីមន្រ្តីប៉ូលីស ក្នុងស្រុក ។

                                                           បញ្ជាក់ ៖ រូបភាព ឯកសារ

ការវាយប្រហារ ដោយមានជាការបំផ្ទុះគ្រាប់បែក អត្តឃាត  មួយនេះ បានកើតឡើង នៅផ្សារមួយ កន្លែងប្រជុំទៅដោយមនុស្សច្រើនកុះករ នៅក្នុង រដ្ឋ Yobe ។ ទន្ទឹមនឹងមានជនរងគ្រោះស្លាប់ ក្នុង នោះ ជនរងគ្រោះ ៥០ នាក់ផ្សេងទៀត រងរបួសធ្ងន់ និង ស្រាល ។ពុំទាន់មានក្រុមឧទ្ទាមណាមួយ ចេញមុខទទួលខុសត្រូវពីការវាយប្រហារលើកនេះ នៅឡើយទេ ប៉ុន្តែ ក្រុម  ឧទ្ទាម Boko Haram ត្រូវបានគេស្តីបន្ទោស ថាអាចនៅពីក្រោយការវាយប្រហារ លើកនេះ បន្ទាប់ពីក្រុម សកម្មមួយនេះ ធ្លាប់បើកការវាយប្រហារ ស្រដៀងគ្នានេះ ជាច្រើនលើកនិងច្រើនសា ក្នុង  រយៈពេលប៉ុន្មានខែចុង ក្រោយ ពោល ស្រ្តី ២ នាក់ ជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានបំផ្ទុះគ្រាប់  បែក សម្លាប់មនុស្ស ៩ នាក់ នៅក្នុងទីក្រុង នាដើមខែ កក្កដា នេះផ្ទាល់តែម្តង ។ លោក Toyin  Gbadegesin អ្នកនាំពាក្យ អោយមន្រ្តីប៉ូលីស ពីរដ្ឋ Yobe អោយដឹងថា ករណីវាយប្រហារចុងក្រោយគឺបានកើតឡើងនាព្រឹក ថ្ងៃ អាទិត្យ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Nigeria Bokor Haram