បាក់តេរីនៅក្នុងមាត់ ធ្វើសកម្មភាពជាមួយនឹងជាតិស្ករ បំលែង ទៅជាអាស៊ីត ហើយជាតិ អាស៊ីតនោះ បណ្តាលឲ ធ្មេញពុកផុយ និងមានការឈឺចាប់។ ការទទួលទានអាហារដែល សំបូរដោយជាតិកាបូអ៊ីដ្រាត និងស្ករ ដូចជា ស្ករគ្រាប់ នំ cake ការបរិភោគអាហារក្តៅ និង ត្រជាក់ជាមួយគ្នា ធ្មេញខូច ជំងឺអញ្ចាញធ្មេញ និងដង្កូវស៊ី ធ្មេញ សុទ្ធសឹងជាមូលហេតុ ដែលធ្វើឲឈឺធ្មេញ។ ដូចនេះ យើងសូមណែនាំ លោកអ្នកនូវវិធីសាស្រ្តមួយចំនួន សំរាប់ព្យាបាលការឈឺធ្មេញ៖
 
 វិធីទី១៖ 
 យកប្រេងម៉ូតាតក្តៅឧណ្ណៗ ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងម្សៅរមៀតមួយចិប កូរឲសព្វ រួចលាបលើធ្មេញដែលឈឺដោយទុក ៥នាទី ទើបខ្ពុរមាត់ចេញ ជាការស្រេច។
 
 វិធីទី២៖ 
 យកទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ លាយជាមួយនឹង ម្សៅ asafetida រួចកូរឲសព្វ បន្ទាប់មក លាបលើធ្មេញដែលឈឺ។ ទុក៥នាទីទើបលាងទឹកចេញ។ 
វិធីទី៣៖ 
 កំដៅប្រេងដូង ១ ស្លាបព្រាកាហ្វេ ដោយដាក់ផ្កាក្លាំពូ ចំនួន៣ចូល ហើយកិនវាឲម៉ដ្ឋចូលគ្នា  រួចយកទៅលាបលើធ្មេញដែលឈឺ។ ទុក ១០នាទី ទើបលាងទឹកចេញ ជាការស្រេច។
ប្រែសំរួលដោយ៖  ដាណា
ប្រភព៖  homeveda