អ្នកជំងឺឈឺបំពង់ក តែងតែមានអាការៈដូចជា មានការឈឺចាប់នៅពេលលេបទឹកមាត់ ការរលាកបំពង់ក គ្រុនក្តៅ រឺក៏ព្រឺក្បាល។ ដូច្នេះ ខាងក្រោមនេះ គឺជាវិធីព្យាបាល បែបធម្មជាតិ ដ៏មានប្រយោជន៏ សំរាប់អ្នកឈឺបំពង់ក៖
វិធីទី១៖
យកទឹក្រូចឆ្មារ១ស្លាបព្រាបាយ លាយជាមួយម្រិចម៉ដ្ឋកន្លះស្លាបព្រាកាហ្វេ ហើយថែម អំបិលកន្លះស្លាបព្រាកាហ្វេ រួចកូរឲសព្វ បន្ទាប់មកដាក់កំដៅវា រហូតដល់ក្តៅឧណ្ណៗ ជាការស្រេច។ ទទួលទាន ជារៀងរាល់ថ្ងៃ។
វិធីទី២៖
យកទឹកក្តៅ១កែវ លាយជាមួយម្រិចម៉ដ្ឋកន្លះស្លាបព្រាកាហ្វេ អំបិលកន្លះស្លាបព្រាកាហ្វេ ហើយថែម ម្សៅដើមយីហ៊ុបកន្លះស្លាបព្រាកាហ្វេ កូរឲសព្វ រួចទុកវាឲនៅក្តៅឧណ្ណៗ។ យកវាខ្ពុរមាត់ ២ដងក្នុងមួយថ្ងៃ។
ប្រែសំរួលដោយ៖ មុនី
ប្រភព៖ homeveda