CamNews

សុខភាព 

កំពូលវិធី បែបធម្មជាតិ ងាយៗ សំរាប់ព្យាបាលស្បែកស្ងួត (មានវីដេអូ)

ស្បែកស្ងួត បណ្តាលមកពីការបាត់បង់ ជាតិសំណើមនៃស្បែក ដោយបញ្ហានេះ ច្រើនតែកើតឡើង កំឡុងពេលរដូវរងារ។ សំរាប់អ្នកខ្លះ ស្បែកស្ងួតគឺជាជំងឺរ៉ាំរៃ ហើយបើសិនជា មិនព្យាបាលឲបានទាន់ ពេលវេលាទេ វាអាចបណ្តាល ឲទៅជាប្រេះ និងចេញឈាមថែមទៀតផង។ មូលហេតុមួយចំនួន ដែល បណ្តាលឲ ស្បែក ប្រែទៅជាស្ងួត មានដូចជា៖ ការងូតទឹកក្តៅច្រើនដងក្នុងមួយថ្ងៃ ការហែលទឹក ការ ត្រូវកំដៅថ្ងៃខ្លាំងពេក និង  រោគសើរស្បែក។  ដូចនេះ យើងសូមណែនាំ លោកអ្នកនូវវិធីងាយៗ សំរាប់ព្យាបាលស្បែកស្ងួត ដែលមានដូចខាងក្រោម៖







វិធីទី១៖
យកផ្លែចេកដែលកិនម៉ដ្ឋចំនួន២ផ្លែ លាយជាមួយទឹកឃ្មុំ ២ស្លាបព្រាបាយ កូរឲសព្វ រួចលាបលើស្បែកដែល ស្ងួត ហើយទុករយៈពេល ២០នាទីទើបលាងទឹកចេញ ជាការស្រេច។


វិធីទី២៖
យកម្សៅស្រូវសាឡី ២ស្លាបព្រាបាយ លាយជាមួួយម្សៅរមៀត ២ស្លាបព្រាកាហ្វេ ប្រេង mustard ២ស្លាបព្រាកាហ្វេ  ថែមទឹកបន្តិច រួចកូរឲសព្វ។ យកទៅលាបលើស្បែក ដោយទុករយៈពេល ១០នាទី ទើប លាងសំអាតចេញ ដោយប្រើទឹកក្តៅឧណ្ណៗ។

វិធីទី៣៖ 
យកពងមាន់១គ្រាប់ ដោយត្រងយកតែពណ៌លឿង វាយវាថ្នមៗ រួចលាបលើស្បែកដែលស្ងួត។ ទុករយៈពេល ២០ នាទី ទើបលាងទឹកចេញ។

ប្រែសំរួលដោយ​៖  ដាណា
ប្រភព៖  homeveda