CamNews

តារា 

ជាការពិតទេដែលថា នាង Yaya បដិសេដលែងទទួលការងារជាមួយបុរសសង្ហា ទើបមកកាន់កម្ពុជា លោក James Jirayu?

ព័ត៌មានកំសាន្ត ៖ បុរសសង្ហាប៉ះជាមួយនិងស្រីស កំពុងតែមានបង្កការងើយឆ្ងល់យ៉ាងខ្លាំងចំពោះពាក្យចចាមអារាមថា អ្នកទាំង ២ កំពុងតែស្ថិតនៅក្នុងការចម្រូងចម្រាសគ្នា​យ៉ាងខ្លាំង តើរឿងនេះគឺជាការពិត ឬ យ៉ាងណាសូមទស្សនាទាំងអស់គ្នា​ ។ 

ក្រោយពីមានការសម្តែងជាមួយគ្នា ក្នុងរឿង "หนึ่งในทรวง" រួចមកហើយក៏ស្រាប់តែមានលេចលឺពាក្យចរចាមអារ៉ាមថា មានការទាស់ទែងគ្នារវាង តួឯកស្រីនាង Yaya Urassaya និងបុរសសង្ហាលោក James Jirayu ដោយសារតែពួកគេមិនដែលចូលរួមកម្មវិធីផ្សេងៗជាមួយគ្នាឡើយ។

រឿងនេះដែលធ្វើឲ្យមហាជនមានចម្ងល់យ៉ាងខ្លាំងរហូតដល់ពេលនាង Yaya និង Nadech បានចូលរួមកម្មវិធីមួយជាមួយគ្នា ស្រាប់តែមានអ្នកសារព័ត៌មានថៃបានសាកសួរនាង Yaya ពីរឿងនេះ ដើម្បីជម្រះមន្ទិលរបស់ប្រិយមិត្ត ។

ទទ្ទឹមនឹងនេះដែរ សារព័ត៌មានថៃបានសាកសួរនាង Yaya ថា តើពិតឬទេ ដែលលេចដំណឹងថា Yaya បដិសេធឈប់ទទួលការងារជាមួយ James Jirayu ដោយសារធ្លាប់មានជម្លោះជាមួយនឹងគ្នា?

Yaya បានឆ្លើយតបទាំងញញឹមថា "ខ្ញុំអាចធ្វើការជាមួយនរណាក៏បាន មិនប្រកាន់ មិនរើសអ្វីឡើយ។ ខ្ញុំមិនដែលរើសថានឹងថតជាមួយតារាម្នាក់នេះ ហើយមិនថតជាមួយម្នាក់នោះ។ តែដោយសារតែខ្ញុំមានការមមាញឹកខ្លាំងពេក ទើបមិនអាចមានពេលចូលរួមកម្មវិធីផ្សេងៗជាមួយនឹង លោក James Jirayu បាន ហើយរវាងយើងទាំងពីរមិនមានជម្លោះអ្វីឡើយ ។ បើគិតមើលអោយច្បាស់ទៅ ខ្ញុំនឹងលោក James Jirayu ក៏ធ្លាប់មានចូលរួមកម្មវិធីទូរទស្សនជាមួយគ្នាដែរ ខ្ញុំមិនដែលបដិសេធការងារជាមួយលោក James Jirayu ដូចពាក្យចរចាមអារ៉ាមនោះឡើយ" ។









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: James jirayu Yaya