មុខកើតមុន គឺជាបញ្ហាដ៏ចំបងសំរាប់មនុស្សគ្រប់រូប ទំាង ស្រ្តី និង បុរស ហើយបញ្ហាទាំងនេះគឺ បណ្តាលមកពី កោសិកាស្បែកងាប់ និង សារធាតុប្រេង (ខ្លាញ់) នៅលើផ្ទៃមុខច្រើន ដែលបង្កឱ្យ កើតមានមុន។ ខាងក្រោមនេះ គឺវិធីងាយៗ មួយចំនួនសំរាប់វិធីព្យាបាល មុនក្បាលខ្មៅក្នុង រយៈពេល ខ្លី។
ខ្លឹមស៖ គឺជាប្រភេទអាហារម្យ៉ាង ដែលអាចប្រឆាំងនឹងមេរោគ ការដុះផ្សិត និង សម្លាប់មេរោគ និង មានផ្ទុកនូវសារធាតុ antioxidant ដែលមានតួនាទី ព្យាបាល ស្បែកមុខ កើតមុនបានឆាប់រហ័ស។ ជាពិសេស នៅក្នុងខ្លឹមស មានសារធាតុ ស្ពានធ័រ ដែលដើរតួរ ជាភ្នាក់ងារដ៏សំខាន់មួយដែរ ក្នុងការជួយកំចាត់មុន បានក្នុងរយៈពេលដ៏ខ្លី។
វិធីព្យាបាល៖
យកខ្លឹមស ពីរក្លែប បកសំបកឱ្យស្អាត រួចយកមកដុសនៅលើស្បែកមុខ កន្លែងកើតមុន ទុករយៈ ពេល ៥នាទី មុនពេលសំអាតស្បែកមុខ ជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ព្យាបាលបែបនេះឱ្យបាន ៣ ទៅ ៤ដង ក្នុងមួយថ្ងៃ។ ម្យ៉ាងវិញទៀត ការទទួលខ្លឹមស ឆៅមួយក្លែម ជារាល់ថ្ងៃក៏អាចជួយឱ្យ ឈាមរបស់អ្នក រត់បានស្រួលផងដែរ។ ប៉ុន្តែ សូមកុំទទួលទាន ច្រើនពេក ព្រោះវាអាចធ្វើឱ្យ ពោះ វៀន របស់អ្នកឡើងក្តៅ។
ទឹកកក៖ មានតួនាទីយ៉ាងសំខាន់ ក្នុងការព្យាបាលកំចាត់មុននៅលើស្បែកមុខ បានយ៉ាងមាន ប្រសិទ្ធិភាព។ វាជួយបង្កើនឱ្យចលនាសរសៃឈាមរត់ទៅកាន់កន្លែងដែលមានមុននៅលើផ្ទៃមុខ ធ្វើ ឱ្យ រន្ធញើសលើស្បែកមុខកក និង កំចាត់ធូលីដី និង ជាតិខ្លាញ់ដែលមាននៅលើស្បែកមុខ (អាចប្រើ ទឹកដុំធម្មតា ឬ ទឹកដុំអនាម័យ)។
វិធីព្យាបាល៖
សូមយកក្រណាត់ស្អាតមួយ មករុំដុំទឹកកក បន្ទាប់មកដាក់វានៅលើស្បែកមុខរបស់អ្នក កន្លែងដែល មានមុន រយៈពេល ២ ទៅ ៣វិនាទី រួចរង់ចំារយៈពេល ២ ទៅ ៣វិនាទី ទៀតទើប ធ្វើបែប នេះ ម្តងទៀត។ វិធីព្យាបាលនេះ ប្រសិនបើអ្នកព្យាបាលតាមបែបនេះ បានពេញ ១ ថ្ងៃ វានឹងជួយកំចាត់ មុន ដែលមាននៅលើស្បែកមុខរបស់អ្នកបានយ៉ាងឆាប់រហ័ស និង មានប្រសិទ្ធិភាពបំផុត៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies