CamNews

ព័ត៌មានអន្តរជាតិ 

ប្រទះឃើញ សាកសព បោះបង់ចោល ៧០ នាក់ សង្ស័យជាស្នាដៃ សម្លាប់ចោល គ្មានប្រណី របស់ក្រុមឧទ្ទាម

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ សាកសព មនុស្ស ប្រមាណ ៧០ នាក់ ត្រូវបានប្រទះឃើញថាបាន បោះបង់ចោល នៅក្រៅក្រុង Damasak  ភាគខាងជើង ឆៀងខាងកើត   ប្រទេស នីហ្សេរីយ៉ា ក្រោយពី សាកសពជាជនរងគ្រោះទាំងនោះ ត្រូវបានចាប់ឃាត់ខ្លួនបានសាជាថ្មី ពី  សំណាក់ក្រុមសកម្មប្រយុទ្ធ សាហាវ Boko Haram ។


សេចក្តីរាយការណ៍ដដែលបន្តអោយដឹងថា ៖ ជនរងគ្រោះ ទាំងអស់ខាងលើនេះ  ត្រូវបានសម្លាប់មាន រយៈពេលជាយូរមកហើយ ខណៈសាកសពត្រូវបានប្រទះឃើញ មានសភាពរុំជិត  ដោយព្យុះខ្សាច់ ។ របាយការណ៍ បំភ្លឺអោយដឹងថា ៖ កងកម្លាំងមកពីក្រុង Niger និង Chad បានដណ្តើមគ្រប់គ្រងបានត្រ លប់មកវិញនូវទីក្រុង Damasak កាលពីថ្ងៃសៅរ៍កន្លងទៅ បន្ទាប់ពីស្ថិតនៅក្រោមការ  គ្រប់ គ្រងរបស់ ក្រុមសកម្មប្រយុទ្ធអស់រយៈកាលជាច្រើនខែ ។


គួរបញ្ជាក់ថា កាលពីពេលកន្លងទៅនេះ ប្រធានាធិបតី ប្រទេស នីហ្សេរីយ៉ា  Goodluck  Jonathan ធ្វើ ការព្យាករណ៍អោយដឹងថា ក្រុមសកម្មប្រយុទ្ធនឹង  បាត់បង់ ឥទ្ធិពល គ្រប់គ្រង  ដែនអធិបតេយ្យភាព របស់ខ្លួនក្នុងរយៈពេលមិនដល់មួយខែនោះទេ ។    "  ឥទ្ធិពលរបស់ក្រុមសកម្មប្រយុទ្ធ នឹងចុះខ្សោយ បន្តិចម្តងៗ" លោក Jonathan ផ្តល់ជាកិច្ចសម្ភាសន៍      ដល់ទំព័រ ប៊ីប៊ីស៊ី កាលពីថ្ងៃសុក្រ ចុងសប្តាហ៍ កន្លងទៅនេះ ។ ប្រធានាធិបតី ដដែលបន្តអោយដឹងថា ៖ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា មិនដល់រយៈពេល មួយខែនោះទេ ក្រុមកងកម្លាំងយើងខ្ញុំ នឹងដណ្តើមបានមកវិញអធិបតេយ្យភាពដែលធ្លាក់ចូលទៅក្នុង ដៃក្រុមសកម្មប្រយុទ្ធខាងលើ ៕

ប្រែសម្រួល ៖​កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Nigeria Bokor Haram