CamNews

ម៉ាឡេស៊ី​ជំរុញ​ឲ្យ​អាស៊ាន ​ដោះ​ស្រាយ​បញ្ហា​ សមុទ្រ​ចិន ខាង​ត្បូង

​រដ្ឋ​មន្រ្តី​ការ​បរទេស​ប្រទេស​ម៉ាឡេស៊ី​ បាន​​​ជំរុញ​ឲ្យ​​ប្រទេស​​សមា​​ជិក​​អាស៊ាន ​ដោះ​​ស្រាយ​​បញ្ហា
​សមុទ្រ​ចិន​​ខាង​ត្បូង​ មុន​ពេល​​កិច្ចប្រ​​ជុំ​ នៅ​​ក្រុង​ប៉េ​ កាំ​ង។

​​ទី​ភ្នាក់​​ងារ​​សារ​ព័ត៌​​មាន​​បារាំង​ AFP បានរាយការណ៍ថា​ តាម​​ការ​​ អត្ថា​ធិប្បាយ​របស់​លោក ​​Anifah
Aman  ​បន្ទាប់​ពី​​ការ​ប្រ​ជុំ​​រយៈ​​ពេល​ ១​​ម៉ោង​​​ជា​មួយ​នឹង​​ដៃ​គូរ ​លោក​ Yang Jeichi    បាន​ថ្លែង​ថា​
ប្រទេស​​ម៉ាឡេ​ស៊ី​ចង់​​ឲ្យ​​សហ​គមន៍​​ប្រជា​ជាតិ​​អាស៊ី​​អាគ្នេយ៍​ជា​ ​រួម​គ្នា​ ប្រឆាំង​​​នឹង​ការ​អះ​អាង​​របស់​​
ចិន​ ក្នុងការគ្រប់គ្រងដែនទឹកទាំងមូលនៅសមុទ្រចិនខាងត្បូង។

គួររំលឹកថា ប្រទេស​ប្រ៊ុយ​ណេ​​ ម៉ាឡេស៊ី ​ហ្វីលីពីន​ ​វៀត​ណាម​ ​និង​​តៃវ៉ាន់​ ក៏ជាភាគីដែលបាន​ពោល​​
អះ​អាង​​ថា​ តំបន់​​សមុទ្រ​​ចិន​​ភាគ​​ខាង​​ត្បូង​ ដែ​ល​​ពោរ​​​ពេញ​​ទៅ​ដោយ​ធន​ធា​ន​​ធម្ម​​ជាតិ​នោះ​ គឺ​​ជា​​របស់​​
ពួក​គេផងដែរ។ ​

លោក ​Anifah Aman បាន​បញ្ជាក់ថា ​ការ​​ប្រឈម​​មុខ​ដាក់គ្នា​ ដូច​​ជា​កាល​​ពី​​ខែ​​​មិថុនា​ រវាង​​ប្រទេស
​ហ្វីលីពីន ​និង​ចិន ​បាន​​ធ្វើ​ជំនួញ​ឆ្លង​​កាត់​សមុទ្រ ​Scarborough ​Shoa​l ​​ត្រូវ​​បាន​​​កាត់​​ផ្តាច់​​​​​ ប៉ះពាល់
ដល់វិស័យដឹកជញ្ជូនផ្លូវទឹក យ៉ាងធ្ងន់ធ្ងរ៕

ដោយ ៖ និរា
ប្រភព ៖ AFP/VE


Tags: Malaysia ASEAN South China Sea china