ព័ត៌មានអន្តរជាតិ ៖ រយៈពេល ២៤ ម៉ោងចុងក្រោយនេះ ពិភពលោកមានភាពភ្ញាក់ផ្អើល សាជាថ្មី តាមរយៈ ឃ្លីបវីដេអូ ពួក ISIS បង្ហាញ ច្បាស់ ជាក់ស្តែង ពីការ សម្លាប់កាត់ក្បាល ចារកម្ម រុស្ស៊ី ដែលជាសារព្រមាន ចំៗ ទៅដល់ប្រធានាធិបតី ប្រទេសរុស្ស៊ី លោក Vladamir Putin ។
តាមរយៈឃ្លីបវីដេអូ ដែលបានចេញផ្សាយ ដោយបណ្តាញអង្គការ រដ្ឋអ៊ីស្លាម ជ្រុលនិយមមួយនេះ ជនរងគ្រោះ ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ពណ៌ទឹកក្រូចនោះ ទទួលសារភាពអោយដឹងថា ខ្លូន ពិតជាបម្រើការអោយ សេវាស៊ើបអង្កេតប្រទេសរុស្ស៊ីពិតប្រាកដមែន ខណៈ ទំនួលខុសត្រូវរបស់ លោកគឺប្រមូលផ្តុំរាល់ព័ត៌មាន ISIS ទាំងអស់ ពីតំបន់ Caucasus ។
យ៉ាងណាមិញ ឃាតករដៃឆៅ ដែលត្រូវបានគេដឹងថា ជាសកម្មប្រយុទ្ធ ISIS សម្លាប់ ក្បាត់ក្បាល ចារកម្មរុស្ស៊ីនោះ គូសបញ្ជាក់ ព្រមានជាភាសារុស្ស៊ីអោយដឹងថាការវាយប្រហារសម្លាប់កាត់ក្បាល ចារកម្មរុស្ស៊ីលើកនេះ គឺជាការព្រមានដោយផ្ទាល់ និងចំៗដល់ លោក Vladimir Putin ក៏ដូចជា រដ្ឋាភិបាល ទីក្រុង ម៉ូស្កូ ដែលបានបើកការវាយប្រហារ ប្រឆាំង ISIS ។
ឃ្លីបសម្លាប់កាត់ក្បាល ចារកម្ម រុស្ស៊ី លើកនេះ មានរយៈពេល ៨នាទី ក្រោមចំណងជើងថា "រុស្ស៊ី នឹងខកចិត្ត ក៏ដូចជា នឹងអាម៉ាសមុខជាខ្លាំង" ។ ប្រភពបញ្ជាក់ ថា ពិជឃាតដៃដល់ ដែលជាអ្នក កាប់សម្លាប់កាត់ក្បាលនោះ ព្រលយសារព្រមាន ដល់ ពូទីន ទៅលើការសម្រេចចិត្ត ពាក់ព័ន្ធ នឹង ការគាំទ្ររដ្ឋាភិបាល ស៊ីរី Bashir al-Assad វាយកំទេច ISIS "រុស្ស៊ី នឹងមិនមានសន្តិភាព នៅស្រុក កំណើតនោះទេ ពួកយើងនឹងសងសឹក សម្លាប់ម្នាក់ សងសឹក ម្នាក់ សម្លាប់ ១០នាក់ សងសឹក ១០នាក់" ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដេលីម៉ែល