CamNews

កីឡាអន្តរជាតិ 

Man City គេច​ពី Barcelona និង Bayern មក​ជួប PSG ដដែល

(នីយ៉ុង)៖ ក្រុមមេឃខៀវ Manchester City ដែលបានឡើងមកដល់វគ្គ៨ក្រុមចុងក្រោយនៃ UEFA Champions League លើកទី១របស់ខ្លួននោះ ត្រូវប្រឈមនឹងក្រុមជើងឯកបារាំង Paris Saint-Germain ក្រោយពីចាប់ឆ្នោតជួបគ្នា ល្ងាចមិញនេះនៅក្នុងទីក្រុង Nyon ប្រទេសស្វីស ក្រៅពីបន់ស្រន់កុំឲ្យជួប Bayern Munich របស់អាល្លឹម៉ង់ និងក្រុម ការពារតំណែងជើងឯក FC Barcelona ។

សារព័ត៌មាន BBC បានផ្សាយថា ក្រុមតែ១របស់អង់គ្លេសដែលបានឡើងមកដល់វគ្គនេះជាប្រវត្តិសាស្រ្តរបស់ខ្លួននោះ មិនចង់ជួបក្រុមខ្លាំង Bayern Munich របស់អាល្លឺម៉ង់ឡើយ ព្រោះជាក្រុមដែលធ្លាប់ទម្លាក់គេកាលពី២រដូវកាលមុន ហើយណាមួយទៀត មានគ្រូបង្វឹក Pep Guardiola ដែលផ្លាស់ចេញពី Bayern មកដឹកនាំ Man City នារដូវកាល ក្រោយនេះហើយ គ្រាដែល Barcelona របស់អេស្ប៉ាញវិញ ក៏ធ្លាប់ទម្លាក់មេឃខៀវដូចគ្នា និងក្រុមមួយនេះខ្លាំងណាស់ បើជួប ច្បាស់ជាហាលអាវមិនខាន ។

តែយ៉ាងណាក៏ដោយ ការឡើងមកប៉ះក្រុមដែលបានទម្លាក់ Chelsea ចេញពីវគ្គ១៦ PSG ក៏មិនដឹងយ៉ាងម៉េចដែរ ព្រោះ PSG បានលើកពាន Ligue 1 ២ខែមុន បញ្ចប់រដូវកាលលីកកំពូលនៅបារាំង និងកំពុងលេងពេញជើងល្អណាស់ ទាំងក្នុង និងក្រៅទឹកដីដោយមានកីឡាករខ្លាំងដូចជា Angel Di Maria, David Luiz, Thiago Silva, Edinson Cavani និង Zlatan Ibrahimovich ជាដើម ដែលជាទ័ពស្រួចរបស់គ្រូបង្វឹក Luarant Blanc ។

Man City ត្រូវធ្វើដំណើរទៅកាន់ទឹកដីកីឡដ្ឋាន Stade de France ថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០១៦ សម្រាប់ជើង ទី១ ក្នុងវគ្គ៨ក្រុមចុងក្រោយ (Quarter-Finals) មុនជើងទី២ ធ្វើឡើងនៅទឹកដី Etihad វិញរាត្រីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០១៦ ៕

រូបភាពកាលពីជួបគ្នានាពេលកន្លងមក

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី



Tags: Barcelona