ព័ត៌មានអន្តរជាតិ ៖ Yahoo បានគូសបញ្ជាក់អោយដឹងថា ក្រុមហ៊ុនរបស់ខ្លួន រងនូវការគម្រាមគំហែងពី សំណាក់រដ្ឋាភិបាល សហរដ្ឋអាមេរិក ដោយអាចនឹង បង់ប្រាក់ ពិន័យដល់ទៅ ២៥០,០០០ ដុល្លារក្នុង មួយថ្ងៃ ប្រសិនបើ ក្រុមហ៊ុនយក្សមួយនេះ បរាជ័យក្នុងការ ផ្តល់ទិន្នន័យ អ្នក ប្រើប្រាស់ របស់ខ្លួនទៅ អោយរដ្ឋាភិបាលសហរដ្ឋអាមេរិក នេះបើតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី ។
បន្ថែមពីលើនេះ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា បើ យោងតាម របាយ ការណ៍ តុលាការ អះ អាងអោយដឹងថា ទីភ្នាក់ងារសន្តិសុខជាតិ NSA ទាមទារ អោយក្រុមហ៊ុន Yahoo គោរពតាមច្បាប់ត្រួត ពិនិត្យថ្មីមួយ ខណៈក្រុមហ៊ុន មួយនេះ បានបញ្ជាក់ថា ករណីកិច្ចថ្មីមួយនេះ គឺ ជា ច្បាប់ ដែលផ្ទុយពី រដ្ឋធម្មនុញ្ញ ។ ក៏ប៉ុន្តែ ក្នុងបរិបទមួយនេះ ក្រុមហ៊ុន Yahoo បានបរាជ័យ ក៏ដូចជា ចាញ់ក្តីនៅក្នុងតុលា ការទាក់ទិនទៅនឹង បទបញ្ជាខាងលើនេះ ។
ក៏ប៉ុន្តែ ជាលទ្ធផល ព័ត៌មានលម្អិតត្រូវបាន បំផុសឡើង នៅថ្ងៃព្រហស្បត្តិ៍នេះ នៅពេលដែល សហព័ន្ធ ចៅក្រម បានបញ្ជាអោយមានការចំណាត់ការ ផ្លូវការថ្មីមួយ ក្នុងករណីមួយនេះ ។ លោក Ron Bell ជា ក្រុមប្រឹក្សាទូទៅ របស់ក្រុមហ៊ុន Yahoo បានគូសបញ្ជាក់អោយដឹងថា ករណី កិច្ច បញ្ជាអោយមាន ចំ ណាត់ការ ជាផ្លូវការ និងជាសាធារណៈ វាពិតជាមានសារៈសំខាន់បំផុត ក្នុងការទទួលជ័យជំនះ ដោយ តម្លាភាព ។
Yahoo បន្តអោយដឹងថា រដ្ឋាភិបាល បាន ធ្វើ វិសោធនកម្ម ច្បាប់មួយ ដើម្បីទាមទារ ព័ត៌មានអ្នកប្រើប្រាស់ពី សេវាកម្មអនឡាញ បើមិនដូច្នេះទេ នឹងមានការប្រឈមមុខ ចំពោះ មុខតុលាការ ។ អតីត អ្នក ជំនាញមកពី ទីភ្នាក់ងារ សន្តិ សុខ ជាតិ NSA លោក Edward Snowden បានសាយភាយ ក៏ដូចជា ប្រកាសកម្មវិធីនេះ អោយដឹង កាលពីឆ្នាំមុន ។
ជាមួយនឹងបរិបទមួយនេះ មានចំនុចមួយនោះ រដ្ឋាភិបាល សហ រដ្ឋអាមេរិក បានធ្វើការគម្រាមគំហែង ដោយអាចនឹងបង់ប្រាក់ពិន័យដល់ទៅ ២៥០,០០០ ដុល្លារ ក្នុង មួយថ្ងៃ បើសិនណា យើងពិតជាបាន បដិសេធមិនគោរពតាម លោក Ron Bell គូសបញ្ជាក់អោយដឹង ។ របាយការណ៍ឯកសារ ប្រមាណជាង ១,៥០០ ទំព័រ ត្រូវបានតុលាការ កំពូល ត្រួតពិនិត្យ រួចម្តងទៅហើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី