CamNews

ព័ត៌មានអន្តរជាតិ 

Airbus A320 រអិលធ្លាក់ផ្លូវ បាក់ខ្ទេច តួមុខ យន្តហោះ មនុស្ស ៣ នាក់ រងរបួស ត្រូវដេកពេទ្យ

ព័ត៌មានអន្តរជាតិ ៖ យន្តហោះ Citilink ជាមួយ  នឹង  វត្តមានផ្ទុក អ្នកដំណើរសរុប ១៧៤ នាក់នោះ បានរអិលចេញពីផ្លូវរថ ព្រលានយន្តហោះ អន្តរជាតិ នាភាគខាងលិច ប្រទេស ឥណ្ឌូនេស៊ី អំឡុង ថ្ងៃអាទិត្យ ម្សិលមិញនេះ ។ ហោចណាស់     មនុស្ស ៣ នាក់ បាន  ទទួលរងរបួសធ្ងន់ស្រាល ក្នុង ហេតុការណ៍ គ្រោះថ្នាក់លើកនេះ ស្របពេលដែលព្រលានយន្តហោះ ត្រូវបិទទ្វារ ដំណើរការជាផ្លូវ ការ នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយពីទំព័សារព័ត៌មានក្នុងស្រុកឥណ្ឌូនេស៊ី។

         បញ្ជាក់ ៖ រូបភាព ឯកសារ យន្តហោះ ប្រភេទតែមួយ Airbus A320 ធ្លាប់រអិលធ្លាក់ផ្លូវ

អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក Julius Barata ស្រាយ  បំភ្លឺ ដល់សារព័ត៌ មាន Reuters អោយដឹងថា យន្តហោះរអិលធ្លាក់ផ្លូវខាងលើគឺបានបិទជិតផ្លូវរថព្រលានយន្តហោះ ដូច្នេះហើយ អាកាសយានដ្ឋានទាំងមូល នៅបន្តបិទទ្វារ នៅឡើយ ។ របាយការណ៍ បញ្ជាក់អោយ ដឹងថា យន្តហោះដឹកអ្នកដំណើរខាងលើ ប្រភេទ Airbus A320 គឺធ្វើដំណើរ ពីទីក្រុង Jakarta ទៅ កាន់ទីក្រុង Padang ប្រទេស ឥណ្ឌូនេស៊ី ក្នុងនោះ ប្រភពបញ្ជាក់អោយដឹងថា យន្តហោះ តួខាង មុខទទួលរងនូវការខូចខាត ច្រើនគួរសម ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news Unt news Malaysia Prime Minister Najib Razak