ម្ចាស់ក្លឹប Sandro Rosell បានប្រកាសព័ត៌មានជាផ្លូវការថាPep នឹងមិនដឹកនាំBlaugrana
នៅរដូវកាលក្រោយទេ។ ថ្នាក់ដឹកនាំក្លឹបបាល់ទាត់បានសំរេចជ្រើសរើស Tito Vilanova ឲ
មកអង្គុយនៅកៅអីក្តៅក្នុងតារាងNou Campវិញ។
ព័ត៌មានគ្រូបង្វឹកGuardiola ចាកចេញពីBarca ក្រោយ 4ឆ្នាំនៃការដឹកនាំក្លឹបត្រូវបានបណ្តារទូរទស្សន៏
អេស្បាញផ្សាយព័ត៌មានថ្មីៗនេះ។ ក្នុងពេលប្រជុំជាមួយអ្នកកាសែតម្សិលមិញPep និងថ្នាក់ដឹកនាំ
ក្លឹប គ្រូបង្វឹកកើតឆ្នាំ1971រូបនេះបានទទួលស្គាល់ព័ត៌ខាងលើ។ Guardiola បាននិយាយថា :
“ខ្ញុំចង់ឲអ្នកទាំងអស់គ្នាយល់ថា វាជាការសំរេចចិត្តដ៏ពិបាក ប៉ុន្តែខ្ញុំត្រូវខំដោះស្រាយនូវអ្វីដែល
អារម្មណ៍ខ្ញុំមាន និងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់។ ខ្ញុំចង់ចុះហត្ថលេខានូវកិច្ចសន្យារយះពេល
ខ្លី តាមសំណើររបស់Barca ខ្លាំងណាស់"។
Pep ចាកចេញពីBarcaជាផ្លូវការ
គ្រូបង្វឹកអាយុ41ឆ្នាំបន្ថែម: “គ្រួសារគ្មានឥទ្ធិពលលើការសំរេចចិត្តរបស់ខ្ញុំឡើយ។ បួនឆ្នាំបានធ្វើឲខ្ញុំ
និងសិស្សមានការហត់នឿយ។ មុននោះ ខ្ញុំបាននិយាយជាមួយប្រធានការងាររបស់ខ្ញុំថានឹងបញ្ចប់នៅ
ខែតុលា។ គ្រូបង្វឹកថ្មីនឹងអាចនាំមកនូវបណ្តារពានថ្មីៗដែលខ្ញុំធ្វើមិនបាន"។
ក្រោយពេលគ្រូបង្វឹករូបនេះនិយាយពាក្យលាជាផ្លូវការជាមួយBarcaហើយ ម្ចាស់ក្លឹបបានឲដឹងថា:
“Pep តែងនាំមកនូវការសំរេចល្អបំផុតសំរាប់Barca។ Pep តែងធ្វើឲពួកយើងមានអារម្មណ៍មោទនភាព
ពីអ្វីដែលបានផ្តល់ដល់ក្លឹប។ ខ្ញុំសូមប្រកាសជាផ្លូវការថាTito Vilanova គឺជាគ្រូបង្វឹកថ្មីរបស់Barca។
នាយកកីឡារAndoni Zubizarreta បានចេញនូវការសំរេចនេះ។ Tito និង Andoni នឹងត្រូវធ្វើការរួមគ្នា
ដើម្បីរៀបចំផែនការសំរាប់រដូវកាលថ្មីៗ ខ្ញុំសង្ឃឹមថាគ្រប់យ៉ាងវានឹងល្អ"៕
ដោយ៖ និស្ស័យ
ប្រភព៖ zing