CamNews

តារា 

ស្អីគេ! James jirayu សុីថ្លៃខ្លួនខ្ពស់ជាង Nadech​ គួរឲ្យកត់សម្គាល់ដល់ម្លឹង!

ព័ត៌មានកំសាន្ត ៖ តារាល្បីរូបសង្ហាដែលធ្លាប់មានវត្តមាននៅប្រទេសកម្ពុជា គឺលោក James Jirayu នឹងបុរសសង្ហាមួយរូបទៀតដែលមានរូបសម្បត្តិស្រស់សង្ហាមិនចាញ់គ្នាប៉ុន្មានទេគឺលោក Nadech Kugimiya ជាមួយមិត្តរួមទ្រនំ ត្រូវបានគេដឹងថាមានតម្លៃខ្លួនខុសគ្នាគួរឲ្យកត់សម្គាល់ យ៉ាងខ្លាំង ។

ដោយយោងតាមរបាយការន៍ពីគេហទំព័រ kapook បានឲ្យដឹងថា តម្លៃខ្លួនរបស់តារាសម្ដែង James Jirayu សម្រាប់ការតំណាងផ្សព្វផ្សាយផលិតផលណាមួយគឺចន្លោះ ២៨ទៅ៤២ម៉ឺនដុល្លារ ខណៈ Nadech ស៊ីថ្លៃជាមធ្យមពីចន្លោះ ២២ទៅ២៨ម៉ឺនដុល្លារ ប៉ុណ្ណោះ ។

ទោះយ៉ាងណាដោយសារតម្លៃខ្លួនខ្ពស់បែបនេះ James Jirayu មិនសូវបានចេញផ្សព្វផ្សាយពាណិជ្ជកម្មញឹកញាប់ឡើយ តែបើក្រឡេកមើលការងាររបស់ Nadech វិញ ដែលមានតម្លៃខ្លួនថ្នាក់កណ្ដាលគឺមានហូរហែតែម្ដង ដែលអាចនិយាយបានថាចំណូលរបស់តារាប្រុសទាំងពីរមិនសូវខុសគ្នាប៉ុន្មានឡើយ៕ 

១. លោក James jirayu




២. លោក Nadech




 

ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Kapook


Tags: James jirayu Nadech