CamNews

កីឡាអន្តរជាតិ 

ប្រែប្រួលទៀតហើយ ការប្រកួតគ្នារវាង ប៉ាក់ គីអៅ នឹង Floyd ក្រោយមានការអះអាងពី Fred Sternburg

ព័ត៌មានកីឡា៖​ ការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែកន្លងមកហើយ ថ្ងៃនៃការប្រឈមមុខគ្នារវាងម្ចាស់​ខ្សែក្រវ៉ាត់ WBO ប៉ាក់ គីអៅ នឹង ម្ចាស់ខ្សែក្រវ៉ាត់ WBC និង WBA  Floyd Mayweather ថានិងធ្វើឲ្យកក្រើក​សង្វៀនប្រកួត ក្នុងទីក្រុង Las Vegas​ នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៥ នេះ ប៉ុន្ដែកាលពីម្សិលមិញស្រាប់​តែព័ត៌មានមួយលេចឡើងថា ការប្រកួតរបស់អ្នកទាំង ២ មានការប្រែប្រួល។ 

យោងតាមប្រសាសន៍របស់លោក​ Fred Sternburg ភ្នាក់ងារផ្ទាល់របស់កីឡាករ ប៉ាក់ គីអៅ បានធ្វើការបដិ​សេធន៍ច្រានចោល របាយការណ៍ជាច្រើនដែលទាក់ទងការសម្រេចចិត្ដថា ប៉ាក់ គីអៅ យល់ព្រមប្រកួត​ជា​មួយ Floyd ទាំងស្រុងនៅថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៥ នេះ ។​ ប៉ុន្ដែស្របជាមួយនឹងការបដិសេធន៍ដូច្នោះ គាត់​ក៏បានបន្ថែមទៀតថា ការប្រកួតមិនបានលុបចោលនោះទេ គ្រាន់តែរង់ចាំប្រើពេលវេលាយូជាងនេះ​​ប៉ុណ្ណោះ ​ហើយ​សម្រាប់ការប្រែប្រួលនេះ នឹងបង្ហាញលទ្ធផលវត្ដមានក្នុងពេលឆាប់ៗ ​។


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Boxer News Manny Pacquiao Floyd