CamNews

យល់ដឹង 

7ចំនុចដែលមិត្តនារីៗមិនគួរធ្វើ ពេលស្នេហាបរាជ័យ

ចេះតែផ្ញើសារ ទូស័ព្ទទៅគេ បង្ហាញពីការនឹករលឹកនៅលើ Facebookសង្ឃឹមថាគេនឹង
វិលត្រលប់
មកវិញ រឺជំនួសកន្លែងដោយបុរសផ្សេងទៀត...សុទ្ធតែជារឿងដែលធ្វើឲអ្នក
ងាយនឹងធ្លាក់ចូល
ក្នុងស្ថានភាពសោកសៅផ្សេងទៀតតែប៉ុណ្ណោះ។

ខាងក្រោមនេះជាបណ្តារពាក្យទូន្មានមួយចំនួនពីក្រុមអ្នកជំនាញចិត្តវិទ្យាSheknows ពីរឿងដែល
មិត្តនារីៗគួរតែចៀសវាងពេលបែកបាក់គ្នា។

ចូរកុំស្ដាប់គ្រប់រឿងទាំងអស់ពីមិត្តភក្តិស្រីស្និទ្ធស្នាលបំផុតរបស់អ្នក

ពាក្យរំលឹកនេះស្ដាប់ទៅដូចជាផ្ទុយពីជីវិតពិតរបស់ខាងក្រៅ ប៉ុន្តែវាតែងតែត្រូវ។ មិត្តភក្តិស្រីដ៏ល្អ
បំផុតរបស់អ្នក តែងតែត្រៀមខ្លួនជានិច្ចនៅក្បែរអ្នកពេលអស់សង្ឃឹម និងជួយឲអ្នកមានអារម្មណ៏
ប្រសើរជាងមុន។ នាងអាចធ្វើបានយ៉ាងល្អក្នុងការលួនលោមអ្នក ប៉ុន្តែមិនប្រាកដថាជាពាក្យរំលឹក
ណែនាំត្រឹមត្រូវក្នុងពេលដែលបេះដូងរបស់អ្នកកំពុងតែប្រេះស្រាំនោះព្រោះស្នេហានោះទេ។

ពេលដែលនាងនិយាយ "ចូរទូរស័ព្ទទៅគេបើសិនជាឯងត្រូវការ" រឺ"គ្នាគិតថាគេប្រាកដជានឹងវិលមក
រកឯងវិញ" គឺវាមានន័យថា "គ្នាអាណិតស្រលាញ់ឯងហើយនៅទីនេះជាមួយឯង"។ ចូរស្ដាប់ចុះសំដី
ដែលនាងនិយាយ ប៉ុន្តែបើសិនជាអ្នកចង់បានពាក្យនឲណែនាំដ៏ពិតប្រាកដ សូមធ្វើការចែករំលែកជា
មួយមនុស្សផ្ទុយភេទ ព្រោះគេនឹងផ្តល់ឲអ្នកនូវពាក្យណែនាំត្រឹមត្រូវនិងច្បាស់( Logic )ជាង។

ចូរកុំទាក់ទងជាមួយសង្សារដែលទើបតែបែកគ្នា ទោះជាមានហេតុផលអ្វីក៏ដោយ

គេជាអ្នកកាន់សោរទ្វារ រឺវត្ថុសំខាន់អ្វីមួយរបស់អ្នក ហើយអ្នកចង់ហៅទូរស័ព្ទ ជួបមុខដើម្បីយកវិញ?
បើទោះជាហេតុផលពិត រឺក៏យ៉ាងណាក៏ដោយ អ្នកមិនគួរធ្វដូច្នេះទេ។ ក្នុងរយះពេលដែលកំពុងរំជួល
ចិត្ត ពេលអ្នកទាំងពីរទើបតែបែកគ្នា ល្អបំផុតអ្នកគួរតែលុបឈ្មោះលេខទូស័ព្ទគេពីតារាងឈ្មោះក្នុង
ទូរស័ព្ទអ្នក។ ក្រោយមក ពេលដែលរបួសបានធូរស្រាលហើយ វាជាពេលវេលាសមស្របបំផុតសំរាប់
អ្នកក្នុងការយកមកវិញនូវអ្វីដែលអ្នកចង់បាន រឺនិយាយអ្វីដែលអ្នកចង់និយាយ។ ជាក់ស្តែង ពេលអ្នក
រង់ចាំដល់ពេលនោះហើយ ប្រហែលជាអ្នកលែងចង់បាននូវរបស់ទាំងអស់នោះទៀតហើយ។

ចូរកុំទាក់ទងជាមួយសង្សារចាស់ៗ

ពេលមានអារម្មណ៏មិនល្អជាមួយនឹងទំនាក់ទំនងដែលបានកន្លងទៅ មនុស្សភាគច្រើនតែងតែចង់វិល
ត្រលប់ទៅរកអ្នកចាស់។ តែរឿងដែលល្អបំផុតក្រោយពេលបែកបាក់សូមបោះជំហ៊ានទៅមុខជានិច្ច
សូមកុំវិលត្រលប់ទៅរកស្រមោលអតីតកាល ព្រោះវាមិនបានផ្តល់អ្វីល្អសំរាប់អ្នកឡើយ។សូមចងចាំ
នូវពាក្យមួយឃ្លាថា" កែវដែលប្រេះស្រាំហើយ ទោះជាខំយកអ្វីមកបិទភ្ជាប់វិញក៏មិនជាប់ដូចដើមដែរ
គឺវាងាយនឹងបែកបាក់ទៅវិញដដែល"។

ចូរកុំព្យាយាមរកព័ត៌មានល្អៗពីក្នុងFacebook របស់គេ

អ្នកឈឺចាប់ពេលទើបតែបានកាត់ផ្តាច់ទំនាក់ទំនងស្នេហា ប៉ុន្តែនៅតែយកចិត្តទុកដាក់ដល់ជីវិត
របស់គេនិងនៅតែចង់ដឹងចង់លឺថាពេលនេះគេកំពុងធ្វើអ្វី? រស់នៅយ៉ាងណាទៅហើយ សុខ
សប្បាយរឺក៏អត់? តើមានដែលគិតដល់រូបអ្នកដែររឺទេ? នៅលើ facebook របស់គេ។ រឿងនេះ
មិនអាចជួយអ្វីបានដល់អ្នកឡើយ គឺវាកាន់តែធ្វើឲអ្នកធ្លាក់ក្នុងស្ថានភាពកាន់តែអាក្រក់ឡើង
តែប៉ុណ្ណោះ។ អាចនិយាយបានថា អ្នកជាស្រ្តីដែលរឹងមាំ វាគ្មានឥទ្ធិពលអ្វីប៉ះពាល់ដល់អ្នកច្រើន
នៅពេលឃើញដំណឹងថ្មីៗនៅលើ facebook របស់អ្នកចាស់នឹងឡើយ ប៉ុន្តែជាការណែនាំគួរតែ
បញ្ឈប់ទំនាក់ទំនងជាមួយគេ កាន់តែឆាប់កាន់តែល្អ។

ចូរកុំគិតថា facebook របស់អ្នកអាចធ្វើឲគេវិលត្រលប់មករកអ្នកវិញ

មានរឿងមួយដែលជារឿងពិត: នារីម្នាក់ក្រោយពីបានបែកគ្នាពីសង្សាររបស់ខ្លួនព្រោះតែប្រចណ្ឌ
ខ្លាំងពេក បានផ្លាស់ប្តូរស្ទើរតែទាំងអស់ ទាំងពាក្យសំដីសរសេរនៅstatus ទាំងពាក្យសំដីcomment
ទៅមិត្តភក្តិ ទាំងរូបថតភាគច្រើនសរសេរតែរឿងស្នេហា ភាពសោកសៅទឹកភ្នែកនៅក្នុងfacebook
របស់ខ្លួន។ មិត្តភក្តិជាច្រើនសុទ្ធតែបានគិតថានាងគួរឲអាណិត គួរឲស្រលាញ់។ ប៉ុន្តែសំរាប់អតីត
សង្សាររបស់នាងវិញមិនបានចាប់អារម្មណ៏ដល់ឡើយ ដោយបុរសម្នាក់នោះមានភាពឆ្លាតវៃធ្វើ
តាមការណែនាំដែលបាននិយាយខាងលើ គឺមិនផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកចាស់។

ចូរកុំគិតថាអ្នកនឹងមានអារម្មណ៏សោកសៅដូចសព្វថ្ងៃជារៀងរហូត

ការបែកគ្នាវាជាភាពសោកសៅមួយរយះពេលតែប៉ុណ្ណោះ។ ពេលនោះវាធ្វើឲអ្នកមើលឃើញអ្វីៗ
សុទ្ធតែគ្មានន័យទាំងអស់ តែក្រោយមក(អាចឆាប់ជាងអ្នកគិតទៅទៀត) គ្រប់រឿងទាំងអស់នឹង
ប្រសើរឡើងវិញ។ សូមជឿជាក់ទៅលើពេលវេលា វាគឺជាថ្នាំព្យាបាលរបួសផ្លូវចិត្តរបស់អ្នក
ហើយអ្នកនឹងមានអារម្មណ៏ថាប្រសើរជាងមុន ជឿជាក់ជាងមុន។

ចូរកុំដោះស្រាយដោយការវិលត្រលប់ ជួបជុំដើរលេង និង​រៀបការជាមួយមនុស្សដំបូង
ដែលអ្នកបានជួបនោះ

បើសិនជាអ្នកចង់បំផ្លាញខ្លួនរបស់អ្នក អនាគតរបស់ខ្លួន ចឹង!សូមអ្នកបោះចោលចុះនូវកាណែនាំ
ខាងលើ។ តែបើអ្នកមិនចង់ធ្វើបាបខ្លួនទេ នោះអ្នកនឹងយល់ដោយខ្លួនអ្នកផ្ទាល់ថា​ហេតុអ្វីត្រូវធ្វើ
ដូចតាមការណែនាំខាងលើជាមិនខាន។

 ដោយ៖ nano
ប្រភព៖ VE



Tags: broken heart lifestyle