CamNews

ព័ត៌មានអន្តរជាតិ 

នេប៉ាល់ ហាមមិនអោយ យន្តហោះជំនួយ ធន់ធំ ចុះចត ខណៈប្រទេស នេះ កំពុងតែ ដង្ហោយហៅរកជំនួយបន្ទាន់ ជាខ្លាំង

ព័ត៌មានអន្តរជាតិ ៖ កងទ័ព និងយន្តហោះសង្គ្រោះបន្ទាន់ ពីសហរដ្ឋអាមេរិក បានទៅ   ដល់ទឹកដី ប្រ ទេសនេប៉ាល់ហើយ ក្នុងគោលបំណងផ្តល់ជាជំនួយសង្គ្រោះទៅដល់បណ្តាតំបន់ដាច់ស្រយាលដែល រងគ្រោះខ្លាំងដោយសារគ្រោះរញ្ជួយដី កាលពីសប្តាហ៍កន្លងទៅនេះ ។


សេចក្តីរាយការណ៍ បន្តអោយដឹងថា កិច្ចខិតខំប្រឹងប្រែងចុះជួយសង្គ្រោះ នៅជិត  ចំនុច  កណ្តាលនៃ គ្រោះថ្នាក់ផ្ទុះឡើងនូវការរញ្ជួយដីនោះ រងនូវឧបសគ្គមួយចំនួន ដោយកង្វះខាត យន្តហោះ  ប្រមាណ ទាហានម៉ារីន សហរដ្ឋអាមេរិក ១០០ នាក់ និង   ឧទ្ធម្ភាគចក្រ ២  គ្រឿង ព្រម ទាំង យន្តហោះយោធា Ospreys ៤ គ្រឿងផ្សេងទៀត ខណៈមានវត្តមាន ប្រតិបត្តិការរបស់ខ្លួន នៅក្នុងទីក្រុង Kathmandu ។ គួរបញ្ជាក់ថា វត្តមាននៃការមកដល់ ក្រុមសង្គ្រោះ សហរដ្ឋ  អាមេរិក ដល់ទីដី ប្រទេស នេប៉ាល់ ស្រប ពេលដែលអាកាសយានដ្ឋាន អន្តរជាតិ តែមួយគត់របស់ប្រទេសនេះ បានធ្វើការហាមមិនអោយមាន ការចុះចត ពីបណ្តាយន្តហោះជំនួយធន់ធំ ពីព្រោះ មានការព្រួយបារម្ភ  ពី ហានិភ័យ នៃផ្លូវរថអាកាស យានដ្ឋានអន្តរជាតិ មានតែមួយគត់មួយកន្លែងនេះ ។


គួររំឮកថា ជនរងគ្រោះច្រើនជាង ៧០០០ នាក់ បាន  ស្លាប់  បា ត់បង់ជីវិត ក្រោយហេតុការណ៍ គ្រោះ រញ្ជួយដីដ៏សាហាវ កម្លាំងខ្លាំង ៧,៨   រ៉ិច ទ័រ ក្នុងនោះ ក៏ បាន  បណ្តាលអោយ ជនរងគ្រោះច្រើនជាង​ ១៤,០២១ ផ្សេងទៀត រងរបួសដូចគ្នាដែរ  ។  របាយការណ៍​ បន្តអោយដឹងថា ចំនុចកណ្តាលនៃការផ្ទុះ ឡើងគ្រោះរញ្ជួយដីលើកនេះ គឺចេញពីតំបន់     Gorkha ខណៈបណ្តាផ្លូវជាច្រើន ទៅកាន់បណ្តាស្រុក តាមជ្រលងភ្នំ ត្រូវបានកាត់ផ្តាច់ ពីព្រោះតែ មាន ការរអិលបាក់ដី ។ សេចក្តីរាយការណ៍ បន្ថែមអោយ ដឹងថា យន្តហោះ    ជំនួយ  ៦  គ្រឿង គ្រោង  នឹង ចាប់ផ្តើមហោះហើរ ផ្តល់ជំនួយសង្គ្រោះ នៅថ្ងៃច័ន្ទ សប្តាហ៍នេះ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Nepal Kathmandu earthquake