CamNews

ព័ត៌មានអន្តរជាតិ 

ប្រទះឃើញ នាវាមុជទឹក សម័យសង្គ្រាម លោកលើកទី ១ នៅឯ ជ្រាំងទន្លេ

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ​ សារព័ត៌មានបរទេស itv ចេញផ្សាយ អោយដឹងថា អ្នកជំនាញ បានដឹងថា​ បំណែកសេសសល់ នៃនាវាមុជទឹក របស់ប្រទេសអាល្លឺម៉ង់ ក្នុងសម័យ សង្គ្រាមលោកលើកទី ១ ដែលមានឈ្មោះថា U-boat មួយនេះ ខណៈបានរកឃើញ ថាវាបានទម្រេតវត្តមាន របស់ខ្លួន នៅឯជ្រាំងទន្លេ River Medway ប្រទេសអង់គ្លេស បានជិតមួយសតវត្សហើយ ក៏ប៉ុន្តែ នាវាប្រភេទ នេះ ច្បាស់ណាស់ ពិតជាទាញ យកចំណាប់អារម្មណ៍ ពីក្រុមមហាជន មកពីទូទាំង ពិភពលោក នាពេលថ្មីៗ នេះ ពីព្រោះថា វត្តមាន នៃនាវា មួយនេះ ធ្វើអោយនឹកគិតដល់ កាលពីសម័យ សង្គ្រាមលោកលើកទី ១ ខណៈពេល ដែលមកទល់ នឹងបច្ចុប្បន្ន ជិតគម្រប់ខួប ១០០ ឆ្នាំហើយ ។

លោក Mark Dunkley មកពី ស្ថាប័ន បេតិកភណ្ឌអង់គ្លេស (English Heritage) បានផ្តល់ជា កិច្ចសម្ភាសន៍ អោយដឹងថា ពិតជាមិនច្បាស់នោះទេ ហេតុដូចម្តេច មានជា នាវា មួយគ្រឿងនេះ មិនត្រូវបានគេ បំផ្លាញ អោយដូចទៅនឹង នាវាៗ ដទៃៗទៀត យ៉ាងដូច្នេះ។ មិនមានគម្រោង ក្នុងការអភិរក្សវានោះទេ ក៏ប៉ុន្តែ ប្រវត្តិ សាស្រ្តរបស់វា នឹងអាចបញ្ជាក់ប្រាប់ ព័ត៌មានលម្អិត បន្ថែមទៀត ក្រោយពី មានការបញ្ជប់ សង្គ្រាមលោក លើកទី ១ ។

ជាផ្នែកមួយនៃ កិច្ចការស្រាវជ្រាវ របស់ក្រុមបុរាណវិទូ ដែនសមុទ្យ នៃ ស្ថាប័ន បេតិកភណ្ឌអង់គ្លេស (English Heritage) ពួកគេ បានសំដៅទៅរក ក្រុមមនុស្ស​ ដែលជានាវិក ទាំងឡាយណា ជនជាតិអង់គ្លេស និងអាល្លឺ ម៉ង់ ដែលបានលិចនាវា នៅក្នុងដែនទឹក ប្រទេស អង់គ្លេស មានរយៈចម្ងាយ ត្រឹមតែ ១២​ ម៉ាយ ពីផ្ទៃដៃ នា សម័យ សង្រ្គាមលោកលើកទីមួយ នោះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ itv


Tags: WWI German Int news Unt news Viral video