CamNews

កីឡា 

មូលហេតុធំ ដែលធ្វើឲ្យ Ronaldo មិនសប្បាយចិត្ត

តាមប្រភពពីសារព័ត៌មាន El Mundo ថ្មីៗនេះ បានបង្ហាញពីមូលហេតុពិតប្រាកដដែល
ធ្វើឲ្យ
Ronaldo មិនសប្បាយចិត្ត និងចង់ចាកចេញពី Real ។

តាមការបង្ហាញពី El Mundo, មូលហេតុពិតប្រាកដដែលធ្វើឲ្យកីឡាករសញ្ជាតិពរទុយហ្គាល់មាន
អារម្មណ៍មិនសប្បាយចិត្តក្នុងការប្រកួតឈ្នះ Granada គឺមានការពាក់ព័ន្ធទៅនឹងឪពុករបស់គាត់។
ជាក់ស្តែង នៅមុនការប្រកួតចាប់ផ្តើម Ronaldo បានទៅជួបប្រធានក្លឹប Florentino Perez ដើម្បីស្នើ
សុំឲ្យក្លឹបប្រារព្ធពិធីរំឭកតូចមួយដល់ឪពុករបស់គាត់ដែលបានស្លាប់យូរមកហើយនោះ ប៉ុន្តែសំណើ
នេះត្រូវបាន Perez បដិសេធ។

ហេតុផលគឺ Ronaldo គិតថាខ្លួនបានរួមចំណែក ក៏ដូចជាជួយក្លឹបយ៉ាងច្រើន ដូច្នេះខ្លួនសក្តិសមនឹង
ទទួលបានកាដូពិសេសមួយ ហើយអ្វីដែល Ronaldo ចង់បានគឺចង់ឲ្យក្លឹបប្រារព្ធពិធីរំឭកដល់ឪពុក
របស់ខ្លួន ដើម្បីចែករំលែកជាមួយអ្នកគាំទ្ររបស់គាត់ ក៏ដូចជាការដឹងគុណដល់អ្នកដែលបានផ្តល់
កំណើតដល់គាត់។ ប៉ុន្តែជាការឆ្លើយតប គឺត្រូវលោក Perez បដិសេធដោយនិយាយថា Ronaldo
មិនទាន់ដើរទៅដល់ ជាមនុស្សពិសេសរបស់ក្លឹបឡើយ។

Ronaldo កាលនៅក្មេង និងឪពុករបស់គាត់ដែលបានស្លាប់ 7ឆ្នាំមកហើយ

ចំនុចដែលក្លឹបបដិសេធសំណើរបស់ខ្លួន បានធ្វើឲ្យ Ronaldo មិនសប្បាយចិត្ត ដោយអន់ចិត្តថាក្លឹប
មិនគោរពឲ្យតំលៃខ្លួន ហើយចង់ចាកចេញពីក្លឹប។ ទន្ទឹមនឹងនេះ នៅមានហេតុផលមួយចំនួនទៀត
បានយល់ឃើញផ្សេងៗគ្នា។ អ្នកខ្លះនិយាយថា Ronaldo ធ្វើដូច្នេះមកពីគាត់ចង់ឲ្យក្លឹបតំឡើងប្រាក់
បៀវត្សដល់ខ្លួន, អ្នកខ្លះថា មកពីមានជម្លោះជាមួយមិត្តរួមក្រុម, ឯអ្នកខ្លះទៀតនិយាយថា មកពីគាត់
ពិបាកទ្រាំនឹងបរាជ័យជាមួយ Iniesta ក្នុងការដណ្តើមតំណែងជាកីឡាករឆ្នើមបំផុតនៅអឺរ៉ុប កាលពី
ពេលកន្លងទៅនេះ៕

ដោយ៖ សិលា
ប្រភព៖ 24h


Tags: the main reason ronaldo cr7 real madrid football sports