CamNews

តារា 

ម្តាយនាង Pancake តុបតែងខ្លួនខ្លាចចាញ់កូនស្រី!

ព័ត៌មានកំសាន្ត ៖ អ្នកដែលមិនទាន់បានស្គាល់តារាថៃនាង Pancake ដំបូងធ្លាប់បានយល់ច្រឡំថា រូបនាងមានសម្រស់ស្រស់ស្អាតបែបនេះដោយសារធ្វើការវះកាត់កែសម្ជស្សដូចជាតារាមួយចំនួន ប៉ុន្តែការពិតទៅនាងមានមុខមាត់កាត់ទៅរកម្តាយរបស់នាងទេ ទើបស្រស់ស្អាតនិងគួរឲ្យស្រលាញ់បែបនេះ ។ 

គួរបញ្ជាក់ឲ្យដឹងទៀតថា ម្តាយរបស់តារាស្រីដែលគ្រងដំណែងតួឯកជាច្រើនរឿង នាង Pancake ត្រូវបានមហាជនដឹងថា តែងតែទៅណាមកណាជាមួយនិងកូនស្រីស្ទើរគ្រប់ជំហាន មិនថាទាំងក្នុងនិងក្រៅប្រទេសឡើយ គឺមានវត្តមានរបស់គាត់នៅជាមួយជានិច្ច ។ 

ហើយបើយោងតាមការបង្ហោះរូបរបស់អ្នកម្តាយនាង Pancake នៅគណនី instagram​ របស់គាត់ផ្ទាល់វិញបានឲ្យដឹងថា គាត់និងកូនស្រីបានដឹកដៃគ្នាទៅដើរលេង ហើយអ្នកស្រីក៏តុបតែងខ្លួននិងស្លៀកពាក់បែបចាស់ស្ទាវពិតជាស្អាតអស់ទាស់ពិតមែន ។ កុំឲ្យថាយើងចេះតែនិយាយ ទៅទស្សនារូបថតនៅខាងក្រោមទាំងអស់គ្នា ៕

-ចុចអាន ៖ សង្សារនាង Pancake នាំកម្លាំងប៉ូលីស ទៅបិទកន្លែងលក់ម៉ូតូធំរបស់ប្តីតារាថៃ Pat ផ្អើលពេញស្រុក!







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Pancake Pat napapa