CamNews

ព័ត៌មានអន្តរជាតិ 

២០ ឆ្នាំខាងមុខនេះ បាងកក អាចនឹង ជន់លិច ក្រោមទឹក ជារៀងរហូត

ព័ត៌មានអន្តរជាតិ ៖ របាយការណ៍ថ្មី ពី  គណៈកម្មការកំណែទម្រង់ជាតិ របស់ប្រទេសថៃ ឬ Thail - and’s National Reform Committee (NRC) អះអាង  អោយដឹងថា   ហេតុផល ចម្បង នៃការកើន ឡើងកម្រិតនីវូទឹកសមុទ្រ ញ៉ាំងអោយរដ្ឋធានីប្រទេសថៃ ពោល  ទីក្រុងបាងកក អាចនឹងជន់លិច ក្រោមទឹក រយៈពេល ២០​ ឆ្នាំខាងមុខនេះ ។

ក្រុមប្រឹក្សាមួយនេះ បានស្នើដោយរដ្ឋាភិបាលប្រទេសថៃ​ គួរតែបង្កើតគណៈ កម្មការឆ្លើយតប ទៅ នឹងបញ្ហាប្រឈម ជន់លិចទឹក ក្រុងបាងកក ក្រោយពីមានសេចក្តីរាយការណ៍ ថាអាចនឹងមានហា និភ័យបង្កឡើងដល់ទីក្រុងធំបំផុតរបស់ប្រទេសថៃ ។ ទន្ទឹមនឹងការអភិវឌ្ឍន៍ នៃការរីកដុះដាលអា គារកប់ពពកជាច្រើននៅក្នុងប្រទេសថៃ វាក៏ជាចលករមួយនាំអោយ ទឹកដីថៃ ស្រុតចុះបន្តិចម្តង។ អ្នកជំនាញធនធានទឹក ប្រទេសថៃ បញ្ជាក់អោយដឹងថា រដ្ឋធានីបាងកក  មានវត្តមាន  នៅលើនីវូ ទឹកសមុទ្រចន្លោះពី ០,៥ ម៉ែត្រ ទៅ ២ ម៉ែត្រ តែប៉ុណ្ណោះ ខណៈអាត្រា  ជន់ លិចចុះ មាន ១០ ម.ម ក្នុងមួយឆ្នាំ ។

ច្រើនជាងការអភិវឌ្ឍន៍ នូវគម្រោងហេដ្ឋរចនាសម្ព័ន្ធ អាគារខ្ពស់ៗ កាតាលិករ មួយ នេះ ក៏ចូលរួម ចំនែកធ្វើអោយស្ថានដីជាតិ មានការស្រុតចុះបន្តិចម្តងៗ ដូចគ្នាដែរ មិន  ត្រឹម តែប៉ុណ្ណោះ កត្តាប្រ ឈមមួយផ្សេងទៀតនោះគឺ បណ្តាញចែកចាយទឹកក្រោមដី គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ។

ជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងលើ គណៈកម្មការ កំណែ  ទម្រង់ប្រទេសថៃ គូសបញ្ជាក់ ជាមួយនឹងគម្រោងឆ្លើយតប របស់ខ្លួន រួមមានដូចជា   កំណែ  ទម្រង់អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា ការគ្រប់គ្រង ធនធានទឹកជាដើម​។ មិនត្រឹមតែ  ប៉ុណ្ណោះ ដំណោះស្រាយចំពោះមុខផ្សេង ទៀតរួមមានដូចជា ៖ តាំងលំនៅថ្មី នៃរដ្ឋធានី បាងកក ឬក៏សង់ជញ្ជាំងសមុទ្រក្រវ៉ាត់ឈូងសមុទ្រ ប្រទេសថៃ ដែលអាចនឹងចំណាយទឹកប្រាក់ ប្រមាណ ១៤,៣ ពាន់  លានដុល្លារ ។ រដ្ឋាភិបាល ប្រ ទេសថៃ បានទទូចអោយ គណៈកម្មការកំណែទម្រង់ជាតិ ពិនិត្យ   ឡើងវិញ នូវរបកគំហើញរបស់ ខ្លួន ដោយតម្រូវអោយ summit របាយការណ៍លម្អិត ទៅកាន់សមាជិក  សភា ក្នុងរយៈពេល ៧ ថ្ងៃ ខាងមុខនេះ កុំបីខាន ៕

ប្រែសម្រួល ៖​កុសល

ប្រភព ៖ CNA


Tags: Int news Breaking news World news Unt news Hot news Bangkok Thia Thailand Asia Asean Sink