CamNews

ភាពយន្ត 

ម៉ូអាណា Moana ខ្សែភាពយន្តតុក្កតាចុងក្រោយរបស់ផលិតកម្ម Disney សំរាប់ឆ្នាំ២០១៦ (Trailer Inside)

Moana គឺជារឿងបែបតុក្កតាចុងក្រោយរបស់ផលិតកម្ម Disney ក្នុងឆ្នាំ២០១៦។ មានអ្នកទស្សនាជាច្រើនបាននិយាយថារឿងនេះជារឿងដែលធ្វើឲ្យពួកគេមានកំលាំងចិត្តតស៊ូក្នុងជីវិតពីព្រោះតួអង្គនៅក្នុងរឿង Moana ជាក្មេងស្រីក្លាហ៊ានពុះពារគ្រប់ឧបសគ្គដើម្បីជីវិតរបស់នាងរួមទាំងគ្រួសារផងដែរ។សេចក្តីក្លាហ៊ានមិនចុះញមមួយនេះបានធ្វើឲ្យទស្សនិកជនរំភើបស្រក់ទឹកភ្នែកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Moana បានធ្វើនូវអ្វីដែលនាងតែងតែស្រមៃចង់ធ្វើតាំងពីនៅកុមារភាពទោះបីជាមានការរារែងពីឳពុកនាងក៏ដោយ។ រឿង Moana ទទួលបានការគាំទ្រយ៉ាងខ្លាំងមិនថានៅក្នុងស្រុករឺក៏ក្រៅស្រុកដោយមានអ្នកល្បីជាច្រើននិយាយពីរឿងនេះមិនដាច់ពីមាត់ថាជារឿងមួយដែលខុសពីរឿងតុក្កតាផ្សេងៗទៀតវាបង្កប់ទៅដោយអត្ថន័យអប់រំនិងលើកទឹកចិត្តជាច្រើនលើសពីនេះទៅទៀតការផលិតចេញជារឿងនេះមួយត្រូវបានឆ្លងកាត់ការសំរិតសំរាំងយ៉ាងខ្លាំងដោយក្រុមការងាររបស់ផលិតកម្ម Disney នេះត្រូវទៅមើលភូមិសាស្រ្តអាកាសធាតុរួមទាំងការរស់នៅរបស់ប្រជាជននៅលើកោះមួយនោះដើម្បីផលិតបានរឿងមួយដែលមានភាពរស់រវើកនិងបង្ហាញឲ្យមនុស្សជុំវិញពិភពលោកទាំងមូលដឹងលឺពីរបៀបរស់នៅរបស់ប្រជាជននៅលើកោះនោះផងដែរ។ អ្វីដែលអស្ចារ្យជាងនេះទៀតគឺតួឯកស្រីដែលមានឈ្មោះថា Moana គឺបានគូរចេញពីមនុស្សពិតដែលនាងជាជនជាតិអាមេរិចឈ្មោះ Auli'i Cravalho ហើយនាងទើបតែមានអាយុ១៦ឆ្នាំតែប៉ុណ្ណោះ។ មិនត្រឹមតែសាច់រឿងទេដែលធ្វើឲ្យគេសរសើរសូមបីតែបទចំរៀងដែលមាននៅក្នុងរឿងក៏ត្រូវបានគេចាំអារម្មណ៏យ៉ាងខ្លាំងដូចគ្នា នោះគឺ How Far I’ll Go ច្រៀងដោយ Alessia Cara។ Moana មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយកុំភ្លេចទៅទស្សនាទាំងអស់គ្នា។


ចុចទីនេះដើម្បីទស្សនា trailer


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់ អាទិត្យ។







ប្រភព ៖ Westec Media Limited


Tags: Westec Movie Eddie The Eagle The Conjuring 2 Moana