CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក ប្រឈមនឹងក្លាយជាប្រទេស បង្កក បណ្តើរៗ ខណៈ សីតុណ្ហភាព ត្រជាក់ខ្លាំងបំផុត វាយប្រហារ

ព័ត៌មានអន្តរជាតិ ៖ រាល់បណ្តា ភ្ញៀវទេសចរ ដែលហ៊ានឈានជើង ទៅទស្សនា Niagara Falls ខណៈ ពេលដែលនៅតំបន់នោះ មានសីតុណ្ហភាពខ្លាំងបំផុត ត្រូវបានគេពណ៌នា អោយដឹងថា ជាក្រុមមនុស្ស ដែលជាភ្ញៀវទេសចរ មានភាពក្លាហ៊ាន និងស្រេកឃ្លាន នូវទិដ្ឋភាព ដ៏កម្រ ដែលស្ទើរតែមិនធ្លាប់មាន នៅក្នុងប្រវត្តិ នាតំបន់មួយនេះ ។


គួររំឭកផងដែរថា ទឹកធ្លាក់ដែលមានកំពស់ខ្ពស់ ដល់ទៅ ៣៤ ម៉ែត្រមួយនេះ បានប្រែក្លាយពីរាវ ទៅជា កក អស់ហើយ ក៏ដោយសារតែ មានការបង្កក ពីសីតុណ្ហភាព ត្រជាក់ខ្លាំង ។ គួរបញ្ជាក់ផងដែរថា Niagara Falls គឺជាទឹកជ្រោះ ដ៏មានប្រជាប្រិយភាព ខ្លាំងបំផុត របស់សហរដ្ឋអាមេរិក ដោយនៅក្នុង នោះវា មានទីតាំងនៅ ចន្លោះ ព្រំប្រទល់ដែន សហរដ្ឋអាមេរិក និង កាណាដា ។


ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ជាមួយនឹងរលកអាកាសធាតុត្រជាក់ខ្លាំង ដ៏ហួសហេតុនៅ សហរដ្ឋអាមេរិក នាដើមឆ្នាំ ២០១៤ នេះ ត្រូវបានក្រុមអ្នកជំនាញ អះអាងអោយដឹងថា ជារលកអាកាស ធាតុត្រជាក់ខ្លាំងបំផុត ក្នុងទំព័រ ប្រវត្តិសាស្រ្ត សហរដ្ឋអាមេរិក ពោលគឺ តំបន់ខ្លះ សីតុណ្ហភាព បានធ្លាក់ ចុះដល់ទៅ -៣៧ អង្សា ឯណោះ ដោយនៅក្នុងនោះ បានបណ្តាលអោយ មនុស្ស ២១ នាក់ បានស្លាប់ បាត់បង់ជីវិត បាត់រួចទៅហើយ ដោយសារតែ អាកាសធាតុ ដ៏ត្រជាក់ខ្លាំងមួយនេះ ស្របពេលដែល ប្រ ជាពលរដ្ឋ អាមេរិក ពាក់កណ្តាល ប្រទេស ត្រូវបានរកអោយឃើញថា រងនូវផលប៉ះពាល់ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: USA US United States Int news Unt news Washington DC