ស្រ្តេស ឬ ភាពតានតឹងអារម្មណ៍ កើតឡើងដោយសារតែ ការរវល់នឹងការងារច្រើនពេក គិត
ច្រើនពេក ទំនេរពេក ធ្វើឱ្យអ្នកមានអារម្មណ៍ធុញថប់ ឈឺក្បាល ដើម្បីកំចាត់បញ្ហានេះ បាន
សូមធ្វើតាមការណែនាំដូចខាងក្រោមនេះ។
១/ ស្រែកឱ្យខ្លាំងៗ៖ ការសើច ឬ ស្រែកខ្លាំងៗ ចេញមកក្រៅ អាចជួយកាត់បន្ថយស្រ្តេស
បានយ៉ាងឆាប់រហ័ស ជំរុញឱ្យអ្នកមានអារម្មណ៍ថា បានធូរស្បើយភ្លាមៗ សូមសាកល្បងធ្វើ
តាមការណែនាំនេះ នៅពេលអ្នកកំពុងមានអារម្មណ៍ធុញថប់បែបនេះ។
២/ ចេញក្រៅ៖ នៅពេលដែលមានអារម្មណ៍ ស្រ្តេសខ្លាំង អ្នកគួរចេញទៅខាងក្រៅ ដើម្បី
ស្រូបយកខ្យល់អាកាសបរិសុទ្ធជាមួយមិត្តភក្តិ ឬ ជជែកគ្នាលេងពីបញ្ហាអ្វីមួយ។ ជាពិសេស
វាថែមទាំង ជួយអ្នកឱ្យមើលឃើញនូវទិដ្ឋភាពថ្មីៗ ស្រស់ប្លែក និង ជួយឱ្យអ្នកមានអារម្មណ៍
ថាបានធូរស្បើយ ប្រសើរឡើង។
៣/ រៀននិយាយពាក្យថា "ទេ"៖ ត្រូវរៀនចេះនិយាយពាក្យថា "ទេ" នៅពេល ដែលមាន
ការសុំជំនួយ ឬ ការជួយ ពីអ្នកដទៃច្រើនពេក ទំាងនៅក្នុងសង្គម និង ក្រុមគ្រួសារ ព្រោះថា
នៅពេលអ្នកព្រមទទួលជួយ អ្នកដទៃច្រើនពេក វានឹងធ្វើអ្នកមានផ្ទុកកិច្ចការកាន់តែច្រើន
ឡើងធ្វើឱ្យអ្នកបារម្ភនឹងកិច្ចការទាំងនោះ។ មួយវិញទៀតអ្នកនឹងគ្មានពេលទំនេរសំរាប់ខ្លួន
ឯង ដែលជាហេតុធ្វើឱ្យអ្នក មានតានតឹង "Stress" និង ឆាប់ខឹង។ ការជួយគ្នាទៅវិញទៅ
មកយូរៗម្តងគឺជារឿងល្អប៉ុន្តែ ញឹកញាប់ពេក គឺនាំទុកឱ្យខ្លួនឯងទៅវិញទេ។
៤/ ដកដង្ហើមមួយៗ វែងៗ៖ ភាពតានតឹង ឬ អារម្មណ៍ធុញថប់គឺពេលខ្លះធ្វើឱ្យអ្នកមាន
សភាពតឹងទ្រូងដើម្បីដោះស្រាយបញ្ហានេះ។ ដំបូងអ្នកត្រូវ ដកដង្ហើមយឺតៗ មួយៗ វែងៗ
តិចៗ រួចបន្ធូរអារម្មណ៍របស់អ្នក បន្តិចម្តងៗ ធ្វើបែបនេះ ៣ ទៅ ៤ដង ឬបន្តធ្វើរហូតដល់
អ្នកមានអារម្មណ៍ថាបានធូរស្បើយ។
៥/ ហាត់កីឡា៖ ការធ្វើសកម្មភាពរាងកាយ គឺជាវិធីដ៏ល្អមួយ ដើម្បីឱ្យខ្លួនប្រាណរបស់
អ្នកបានបញ្ចេញញើស និង ជាតិកខ្វក់មួយចំនួន នៅក្នុងខ្លួនដែលអាចកាត់បន្ថយអ័រម៉ូន
ស្រេ្តសនិងធ្វើឱ្យចលនាសាច់ដុំ របស់អ្នកដើរបានស្រួល និង ធ្វើឱ្យអ្នកមានអារម្មណ៍រីក
រាយ ស្រស់ថ្លា និង មានភាពជឿជាក់៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ webmd