ភ្នំពេញ ៖ រឿងដ៏គួរឲ្យសោកសៅបានកើតឡើងទៅលើក្រុមគ្រួសាររបស់តារាចម្រៀងជើងចាស់ លោក រិន សាវ៉េត ដោយសារតែការចាកចេញគ្មានថ្ងៃវិលត្រលប់មកវិញរបស់ភរិយាលោក ដោយបន្សល់ទុកឲ្យកូនរស់នៅដោយគ្មានម្តាយ ។
ដើមឡើយមុនពេលដែលទទួលមរណៈភាព តារាចម្រៀងក្នុងផលិតកម្មហង្សមាស រូបនេះគ្មានសមត្ថភាពព្យាបាលជម្ងឺភរិយាដែលកើតជម្ងឺដុំគីសក្នុងសុដន់ រហូតកើតជារឿងធំ ក្លាយជាមហារីក ហើយក៏ទទួលបានលទ្ធផលដូចសព្វថ្ងៃនេះ ។
នៅក្នុងផងដែរ យើងសង្កេតឃើញថា តារាចម្រៀងល្បីៗជាពិសេសអ្នករួមផលិតកម្មតែម្តង កំពុងតែរងការរិះគន់យ៉ាងចាស់ដៃ ដែលរើសអើងលោក រិន សាវ៉េត មិនឃើញចូលរួមបុណ្យសពភរិយាលោក ព្រោះតែលោកមិនសូវជាមានឈ្មោះល្បី ម្យ៉ាងវិញទៀតជីវភាពក៏ក្រីក្រទៀត ប៉ុន្តែមិនរាប់បញ្ចូលលោក ព្រាប សុវត្ថិ នោះទេ ព្រោះមនុស្សភាគច្រើនសុទ្ធតែដឹងហើយថា លោក ព្រាប សុវត្ថិ កំពុងតែបំពេញតួនាទីនៅឯប្រទេសជប៉ុន ដូច្នេះលោកពុំអាចទៅចូលរួមបានគឺជារឿងធម្មតាទេ ៕
ដោយ ៖ គន្ធា