ភ្នំពេញ ៖ ទោះបីជាការងារសិល្បៈមមាញឹកដកឃ្លាស្ទើរមិនចង់រួចក៏ដោយចុះ ប៉ុន្តែ កំពូលតារាចម្រៀងល្បី កញ្ញា ឱក សុគន្ធកញ្ញា មិនភ្លេចឆ្លៀតពេលដើម្បីថែទាំសុខភាពរបស់ខ្លួនឡើយ ។
យោងតាមការបង្ហោះរបស់ម្ចាស់បទ "គ្មានថ្ងៃអូនមិនយំ" រូបនេះបានសម្តែងអារម្មណ៍ត្រេកអរយ៉ាងខ្លាំង ក្រោយពីបានសម្រកទម្ងន់បានដល់ទៅ ៥ គីឡូ ដូចដែលកញ្ញាធ្លាប់បានប៉ងប្រាថ្នា ។ តោះកុំឲ្យខាតពេលយូរទៅទស្សនា រូបរាងដ៏សិចសុីនិងគួរឲ្យទាក់ទាញរបស់ តារាស្រីប្រចាំផលិតកម្មហង្សមាសនេះនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
ដោយ ៖ គន្ធា