(ជប៉ុន)៖ កូនប្រុសតិរច្ឆានម្នាក់ បានសម្លាប់ម្តាយបង្កើតខ្លួនឯង យ៉ាងព្រៃផ្សៃ បន្ទាប់ពីគេខឹងសម្បារនឹងម្តាយ ដែលទៅទិញរទេះពិការថ្មី ដោយមិនសុំការអនុញ្ញាត ពីខ្លួនជាមុន។ ហេតុការណ៍នេះកើតឡើង នៅប្រទេសជប៉ុន ជនដៃដល់មានអាយុ ៥២ឆ្នាំ ឈ្មោះ Norio Uechi បានសម្លាប់ម្តាយវ័យចំណាស់ អាយុ៨២ឆ្នាំឈ្មោះ Yasuko Uechi យកកន្សែងរឹតក បណ្តាលឲ្យស្ត្រីរងគ្រោះថប់ដង្ហើមស្លាប់ ហើយបន្ទាប់ពីសម្លាប់ម្តាយរួច ឃាតកក៏បានទូរស័ព្ទហៅបងស្រី អាយុ៥៦ឆ្នាំដោយប្រា ប់ថា ម្តាយកំពុងឈឺ។
មួយសន្ទុះក្រោយមក នារីជាបងក៏បានមកដល់ផ្ទះ ស្រាប់ តែឃើញម្តាយមានឈាមហូរតាមមាត់ ទើបប្រញាប់ទូរស័ព្ទរាយការណ៍ ទៅប៉ូលីស និងក្រុមសង្គ្រោះ ឲ្យប្រញាប់មកផ្ទះ កើតហេតុភ្លាមៗដែរ ប៉ុន្តែជាអកុសលស្ត្រី ជាម្តាយស្លាប់បាត់ទៅហើយ។ កំឡុងពេលសួរចម្លើយ Norio សារភាពប្រាប់ប៉ូលីសថា គាត់ខឹងម្តាយខ្លាំងពេក ដែលហ៊ានទិញរទេះពិការថ្មី មិនប្រាប់ខ្លួនឲ្យដឹងមុន ព្រោះតែគាត់គ្មានប្រាក់ចាំចេញថ្លៃចំណាយទេ ទើបកំហឹងពេលនោះ បណ្តាលឲ្យគាត់ដាច់ចិត្ត លើកដៃសម្លាប់ម្តាយតែម្តង៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី