ប្លែកៗ & ស្ទើរតែមិនគួរឲ្យជឿ ៖ ប្រជុំរូបភាពអាពាហ៍ពិពាហ៍ ពីគូស្វាមីភរិយា មុខដូចកូនក្មេង ពីតំបន់ ស្វ័យយ័ត Guangxi នោះនាំមកនូវភាពល្បីល្បាញជាខ្លាំងនៅលើបណ្តាញអ៊ិនធើណេតរបស់ប្រទេស ចិន ខណៈមានការរិះគន់មិនសំចៃមាត់នោះទេ ពោល ការរិះគន់លើកឡើង ថា បេក្ខភាព កូនកំលោះ តាមពិតទៅមានវ័យទើបតែ ១៣ ឆ្នាំ តែប៉ុណ្ណោះ ក្រោយធ្វើអោយ កូនក្រមុំ មានផ្ទៃពោះទាំងវ័យក្មេង យ៉ាងដូច្នេះពួកគេក៏សម្រេចចិត្តរៀបការតែម្តង ។
ទោះជាយ៉ាងណាក៏ដោយចុះ គូស្នេហ៍វ័យក្មេងមួយគូនេះ បានផ្តល់ជាកិច្ចសម្ផាសន៍ដល់សារព័ត៌មាន ក្នុងស្រុកឆ្លើយតបអោយអស់ចម្ងល់ ដល់បណ្តាមហាជនទូទៅឲ្យដឹងថា ជាក់ស្តែង ពួកគេជាពលរដ្ឋ ចិនមកពីទីក្រុង Nanning តំបន់ ស្វ័យយ័ត Guangxiដែលមានទីតាំងជាប់នឹងព្រំប្រទល់ដែនប្រទេស វៀតណាម។ បេក្ខភាពកូនក្រមុំវ័យក្មេងដែលមានវ័យ១៦ ឆ្នាំនោះឲ្យដឹងថា ជាការពិត នាងខ្ញុំ ពុំមាន កូនពរពោះដូចពាក្យគេចោទនោះទេ ខណៈស្វាមីនាងខ្ញុំ ដែលបាន ស្រឡាញ់គ្នា អស់រយៈពេលមួយ ឆ្នាំមកហើយនេះ ក៏មានវ័យ ១៦ឆ្នាំដូចនាងខ្ញុំដែរ គាត់មិនមែន វ័យ ១៣ ឆ្នាំដូចតែពាក្យគេលើកឡើង នោះទេ ក្រោយពីអ្នករាល់គ្នាហ៊ានសន្មត់យ៉ាងដូច្នេះ នៅពេលដែល ឃើញមុខគាត់ដូចកូនក្មេង។ ជា ការពិត និងជាក់ស្តែង ពួកយើងកើតក្នុងឆ្នាំ ១៩៩៩ ដូច្នេះ បច្ចុប្បន្នភាព ពួកយើងមានវ័យ១៦ ឆ្នាំ ហើយ គ្រាន់តែថា មុខស្វាមីនាងខ្ញុំ ដូចកូនក្មេងតែប៉ុណ្ណោះ ។
កូនក្រមុំបន្តអោយដឹងថា ជាក់ស្តែង ស្វាមីរបស់នាងខ្ញុំ បានបោះបង់ ចោលការសិក្សាថ្នាក់វិទ្យាល័យ តាំងពីឆ្នាំមុនមកម្ល៉េះ ដោយសារតែកត្តាជីវភាព តម្រូវឲ្យគាត់ ត្រូវ ទៅរកការងារក្រៅម៉ោង ធ្វើការ ។ ដោយឡែក ភាគីខាងកូនកំលោះវ័យក្មេង លើកឡើងអោយ ដឹងថា ពិតប្រាកដណាស់ ឪពុកម្តាយ របស់ពួកខ្ញុំ ក៏បានយល់ព្រម ការរៀបអាពាហ៍ពិពាហ៍លើកនេះដូចគ្នាដែរ បើ គ្មានការយល់ព្រមពីពួក គាត់ តើពួកយើងអាចរៀបការបានយ៉ាងដូចម្តេចទៅ ? តើត្រូវ អញ្ជើញភ្ញៀវររាប់រយនាក់ អោយចូល រួមកម្មវិធីរៀបអាពាហ៍ពិពាហ៍បានដូចម្តេចទៅ?
គួររំឮកថា ប្រជុំរូបភាព នៃកម្មវិធីអាពាហ៍ពិពាហ៍គូស្នេហ៍វ័យក្មេងទាំង ២នាក់នេះមានការពេញនិយម ខ្លាំងបំផុតនៅក្នុងប្រទេសចិន ខណៈមានមតិរះគន់ អមជាមួយនឹងសារលើកទឹកចិត្តដូចគ្នាដែរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា