បុរសម្នាក់នេះ ពិតជាជាងកាត់សក់ លើជាងកាត់សក់មែន ដោយគាត់បានប្រើជំនាញរបស់គាត់ កែច្នៃម៉ូតសក់ប្លែកៗ សំរាប់អ្នកគាំទ្រកីឡាករ បាល់ទាត់ល្បីៗ ។
Rob Ferrel គឺជាជាងសក់ និងវិចិត្រករ មួយរូបនៅឯ San Antonio សហរដ្ឋអាមេរិក ។ លោកគ្រូ ជំនាញម្នាក់នេះ បានប្រើប្រាស់ ជំនាញកាត់កោរ ប្រើកន្ត្រៃ ឡាមរបស់ខ្លួន ធ្វើម៉ូតសក់ ដែល មានមុខមាត់ កីឡាករបាល់ទាត់ល្បី ដូចជា Messi ជាដើមស្របពេល ការប្រកួត World Cup ផង ដែរដើម្បីចូលរួម គាំទ្រ ។ មិនត្រឹមតែ កាត់និងកោរអោយចេញ មុខមាត់កីឡាករនោះទេ គាត់ក៏ បានដាក់ពណ៌អោយ ផងដែរដែល វាដូចជាគំនូរអញ្ចឹង ។ មើលស្នាដៃគាត់នៅខាងក្រោម ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ perezhilton