ព័ត៌មានអន្តរជាតិ ៖ ពិតណាស់ កាលដែលនិយាយ ពីការតវ៉ា ឬក៏បាតុកម្មហើយនោះ ភាគច្រើន គេតែងរមែង ឃើញក្រុមបាតុករ ជាច្រើន ពោលគឺ ច្រើនជាង ក្រុមអ្នកយក សារព័ត៌មាន តែដឹងអីថា ករណីលើកនេះ វាផ្ទុយ ស្រឡះ ពីគ្នា ទៅវិញ នោះគឺ ពោរពេញ និងសម្បូរ ទៅដោយក្រុមអ្នកយក ព័ត៌មាន និងផ្តិតរូបថត ច្រើនជាង ក្រុមមនុស្ស ដែលជាហ្វូង បាតុករ ក៏ដោយសារតែ មានក្រុមនារី ជាក្រុមបាតុករ បានផ្អើលនាំគ្នា ផ្ទុះការតវ៉ា ទាំងអាក្រាតកាយ នៅល្វែងខាងលើ ពោលគឺ ដោះអាវចេញតែម្តង។
គួរបញ្ជាក់ផងដែរថា ករណី ក្រុមមនុស្ស ជាហ្វូងបាតុករស្រី បាននាំគ្នាដោះអាវ ចេញខាងលើនេះ អាចកើត ឡើងទៅបាន ខណៈមានការផ្ទុះ ការតវ៉ា ប្រឆាំងទៅនឹងច្បាប់ ដែលបានចែងថា ការដើរដោះអាវ នៅឯឆ្នេរ សមុទ្រ ក្នុងក្រុង គឺជារឿងខុសច្បាប់។ បន្ថែមពីលើនេះ ការផ្ទុះការតវ៉ា លើកនេះ ត្រូវបានគេ មើលឃើញថា មានហ្វូង បាតុករ បានមកប្រមូលផ្តុំគ្នា នៅលើឆ្នេរសមុទ្រ Ipanema ប្រទេស ប្រេស៊ីល កាលពី ថ្ងៃទី ២១ កន្លង ទៅនេះ ។
បើយោងតាម ច្បាប់ប្រទេសប្រេស៊ីល ស្រ្តីដើរអាក្រាតកាយល្វែងខាងលើ វាគឺជារឿង មិនសមគួរ ខណៈច្បាប់ នេះចែងថា នឹងមានការផាកពិន័យ ឬក៏ផ្តន្ទាទោស អោយជាប់ពន្ធនាគារ ពី ៦ ខែ ទៅ មួយឆ្នាំ ទៅលើ បុគ្គល ជាស្រ្តីភេទរូបណា ដើរអាក្រាតកាយ ល្វែងខាងលើ ពិតប្រាកដមែននោះ។
មិនត្រឹមតែប៉ុណ្ណោះ ករណីផ្ទុះការតវ៉ាលើកនេះ គេក៏ឃើញមានក្រុមបុរស ចូលរួមផងដែរ ដោយនៅក្នុងនោះ មានតាំងពីការគូសវាស់ លើដើមទ្រូងរបស់ខ្លួន ថាមានដើមទ្រូងដូចនារី ចង់ដើរអាក្រាតកាយ ល្វែងខាងលើ ដូចគ្នាដែរ។ គួរបញ្ជាក់ផងដែរថា ការតវ៉ាលើកនេះ អាចផ្ទុះកើតឡើងទៅបាន បន្ទាប់ពីមានករណី ឃាត់ បញ្ឍប់ និងសាកសួរ តារាសម្តែងស្រីម្នាក់ អំឡុងពេលដែលនាង ថតរូបអាក្រាតកាយ នៅឯឆ្នេរសមុទ្រ កាល ពីពេលកន្លងទៅ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន