ព័ត៌មានអន្តរជាតិ ៖ បុរសជាអ្នកជំនួញម្នាក់ ត្រូវបានអាជ្ញាធរ សម្រាប់ដាក់ ផ្ទន្តាទោស ដាក់ពន្ធនាគារ ពាក់ព័ន្ធករណី ធ្វើឃាត សម្លាប់មិត្តស្រី ជាសេដ្ឋីម្នាក់ របស់ខ្លួន ក្នុងបន្ទប់សណ្ឋាគារទីក្រុង ប៉ារីស នេះ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី ។
លើសពីនេះ ប្រភពដដែល បន្ត អោយដឹងថា ស្ថិតនៅក្នុងវ័យ ៤៥ ឆ្នាំ លោក Ian Griffin មកពីទីក្រុង Cheshire ប្រទេសអង់គ្លេស ត្រូវបានចាប់ ឃាត់ខ្លួន កាលពីឆ្នាំកន្លងទៅ អំឡុងឆ្នាំ ២០០៩ ខែ មិថុនា បន្ទាប់ពីនាង Kinga Legg ត្រូវបាន ប្រទះ ឃើញ ស្លាប់បាត់បង់ជីវិត នៅក្នុងបន្ទប់សណ្ឋាគារផ្កាយ ៥ សណ្ឋាគារ Hotel Le Bristol មួយយប់ ថ្លៃដល់ទៅ ១,០០០ ផោនឯណោះ ។
ជនជាប់ចោទ ជាមិត្តប្រុសម្នាក់នេះ បានធ្វើ ការបដិសេធ ករណីឃាតកម្មលើកនេះ ខណៈលោកបាន អះអាងអោយដឹងថា លោកពិតជាមិនអាចពណ៌នាឡើងវិញបាននោះទេ អ្វីដែលបានកើតឡើង ហើយ អ្វីដែលលោកបានដឹងនោះគឺ លោកភ្ញាក់ ឡើង ស្រាប់តែឃើញ ស្ថានភាពក្នុងបន្ទប់ រញ៉េរញ៉ៃផ្ទាល់តែ ម្តង មុននឹងប្រទះឃើញមិត្តស្រីរបស់ខ្លួនស្លាប់ ។
ដោយឡែក ក្រោយពីមានការតាមដានស៊ើបអង្កេត អាជ្ញាធរ ក្នុងតំបន់ បានសម្រេចផ្តន្ទាទោសលោក ដាក់ពន្ធនាគាររយៈពេល ២០ ឆ្នាំ នៅឯ តុលា ការ Cour D'Assises នាទីក្រុង ប៉ារីស ប្រទេស បារាំង ក្រោយពីបានរកឃើញ ជនជាប់ចោទពិតជាមានកំហុសពិតប្រាកដមែន ។
គួររំឮកថា លោក Griffin គឺជាមុខសញ្ញាដ៏ចម្បង ក្រោយចេញដឺកាតាមចាប់ឃាត់ខ្លួន ពីសំណាក់អាជ្ញា ធរតំបន់អឺរ៉ុប ក្រោយពីអ្នកបម្រើម្នាក់ បានប្រទះរកឃើញ សពនាងLeggនៅក្នុងអាងងូតទឹកក្នុងបន្ទប់ ទឹក ។ អំឡុងឆ្នាំនោះ ជនជាប់ចោទ បានធ្វើការរត់គេចខ្លួន ជាមួយនឹងរថយន្តទំនើប Porsche 911 ក៏ ប៉ុន្តែក្រោយមក ត្រូវបានរកឃើញ នៅក្នុងក្រុង Cheshire ទីដែលលោកធំឡើងនៅ ទីនោះ រយៈពេល ប៉ុន្មានថ្ងៃក្រោយមកទៀត លោកត្រូវបានសមត្តកិច្ច ធ្វើការចាប់ឃាត់ខ្លួន ជាផ្លូវការ បន្ទាប់ពីមានដឺកា ចេញដោយតុលាការ ។
គួរបញ្ជាក់ថា នាង Legg រស់នៅក្នុងវិមានមួយកន្លែង ក្នុងតំបន់ Surrey ប្រទេស អង់គ្លេស ជាមួយនឹង លោក Griffin ត្រូវបានគេប្រទះឃើញសព ជនរងគ្រោះ នារីរូបនេះ សុទ្ធតែឈាម នៅក្នុងបន្ទប់សណ្ឋា ការ ជាមួយនឹងស្នាមរបួស ជាច្រើនកន្លែង ដល់ទៅជិត ១០០ កន្លែង ។
របាយការណ៍ បញ្ជាក់ថា បេក្ខភាពសេដ្ឋីនី រូបនេះ ជោគជ័យក្នុងបទពិសោធន៍ការងារ និងក្លាយជាអ្នក មានទៅបាន បន្ទាប់ពីកាក់កប ការរកស៊ី (Vegex) ជំនួញតពីគ្រួសារ ផលិត ផលិតផលផ្គត់ផ្គង់ ផ្សារ ទំនើប ស្លាប់ដោយាសារតែរបួស ឈាមក្នុងខ្លួនច្រើនពេក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី